CamNews

តារា 

សព តារាចម្រៀង រាជ បូរី បូជា ព្រឹកមិញនេះ តែមិនសូវមានសិល្ប:ករសិល្ប:ការនីចូលរួមសោះ

ភ្នំពេញ ៖ រយៈពេល ៤៨ម៉ោងចុងក្រោយនេះ ព័ត៌មានដ៏គួរឲ្យរន្ធត់ចិត្ត ពាក់ព័ន្ធនឹងការស្លាប់បាត់បង់អាយុជីវិត ទាំងវ័យក្មេង តារាចម្រៀងល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្ម Classic លោក រាជ បូរី បានធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុក រន្ធត់ចិត្ត តក់ស្លុត និងអាណិតអាសូរជាខ្លាំង មិនគួរណា លោក រាជ បូរី លាចាកលោក ទាំងវ័យក្មេងបែបនេះ ទាល់តែសោះ ។



គួររំឮកថា លោក រាជ បូរី បានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែក្រឡាប់រថយន្ត កាមរីបាឡែន បណ្ដាយឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនដល់មន្ទីរទេព្យ ប៉ុន្មាននាទីក្រោយមក ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ហើយមន្ទីរពេទ្យគ្មានឧបករណ៍ គ្រប់គ្រាន់ដើម្បីជួយសង្គ្រោះ។ គួរបញ្ជាក់ថា បន្ទាប់ពីជូបគ្រោះ អកុសល សពលោករាជ បូរី ត្រូវបានដឹក និងយកមកតម្កល់ ធ្វើបុណ្យក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ លុះមកដល់ព្រឹកថ្ងៃច័ន្ទ ទី ១៨ មេសា ឆ្នាំ ២០១៦ ព្រឹកមិញនេះ សពរបស់លោក ត្រូវបានយកទៅបូជា តាមប្រពៃណីហើយ ខណៈមានការសោកសង្វែងជាខ្លាំង ក្នុងការបាត់បង់សិល្បៈកររូបនេះ ។ 



ដោយឡែក គេក៏ឃើញវត្តមាន អតីតមិត្តសិល្បៈកររួមអាជីពដ៏ជិតស្និទ្ធនឹងលោករាជ បូរី ពោល លោក​ បញ្ញា សិទ្ធ ក៏បានចូលរួមកម្មវិធីបុណ្យសពដូចគ្នាដែរ ដើម្បីជាការចូលរួមរំលែក មរណៈទុក្ខជូនចំពោះគ្រួសារនៃសព ។ លោកពិតជាសោកស្តាយជាខ្លាំង ក្នុងការបាត់បង់ សម្លាញ់ជិតស្និទ្ធរបស់ខ្លួន ដែលគ្រោះថ្នាក់លើកនេះ សឹងតែមិនគួរឲ្យជឿ មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹមនឹងការចូលរួម កម្មវិធីបុណ្យសព ក៏ដូចជាបូជា លោក រាជ បូរី នោះ លោក បញ្ញា សិទ្ធ បានបង្ហោះ Status តាមរយៈ បណ្តាញសង្គម ជាមួយនឹងសារសោកសង្រែង អមជាមួយនឹង ការលើកឡើង ពីអវត្តមាន មិត្តសិល្បៈករមួយចំនួន  "ស្តាយណាស់មិត្តសំលាញ់ទៅចោលខ្ញុំហេីយ លាហេីយមិត្តដ៏ល្អដែលគ្មានថ្ងៃត្រលប់ថ្ងៃនេះបូជាសពលោក រាជ បូរី តែមិនសូវមានសិល្ប:ករសិល្ប:ការនីចូលរួមសោះអាណិតណាស់" ដែលសារទាំងនេះ បាននាំឲ្យបណ្តាអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក មានការរិះគន់ទៅដល់ សិល្បៈករ សិល្បៈការិនី ដែលមិនបានមកចូលរួម ។ ផ្ទុយទៅវិញ លោក បញ្ញា សិទ្ធ បានចេញមុខឆ្លើយតបឲ្យដឹងថា សាររបស់លោកខាងលើ មិនមែនជាការដាក់បន្ទុកទៅដល់មិត្តសិល្បៈករ សិល្បៈកិរិនី អ្វីនោះទេ ពោល គ្រាន់តែលោកកំសត់ជាខ្លាំង ហេតុអ្វីបានជា កម្មវិធីបូជា សព មិនសូវជាមានសិល្បៈរួមអាជីពតែប៉ុណ្ណោះ "កុំថាអោយគ្នាអីណា អ្នកទាំងអស់គ្នា ខ្ញុំគ្រាន់តែថា មិនមានអ្នក សិល្បះ រួមអាជីបជាមួយគ្នា ចូលរួមពិធីបូជាសព គាត់ប្រហែលជា គាត់ ជាប់ រវល់នឹងការងាច្រេីនហេីយ" ។ 



ដំណឹងនេះ ក៏ចាត់ទុកជាការអញ្ជើញដល់បណ្ដា សិល្បករ សិល្បការិនី រួមអាជីពទាំងអស់ ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព ខណៈកម្មវិធីបុណ្យសព គម្រប់ ៧ ថ្ងៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១-២២ មេសា ខាងមុខនេះ នៅឯ ក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


ធ្លាយការពិត រាជ បូរី ក្រឡាប់រថយន្តស្លាប់ នៅក្រុងប៉ោយប៉ែត ក្រោយត្រលប់ពីដើរលេងចូលឆ្នាំ នៅ Bangkok

 








ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក 


Tags: Reach borey