កូរ៉េ ៖ កំពូលតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េ លោក Junho ដែលជាសមាជិកក្រុម 2PM បានសារភាពថា ជាង ១០ ឆ្នាំមកនេះ គាត់មិនដែលគិតគូររឿងស្នេហានោះឡើយ ។
កំលោះសង្ហាវ័យ ២៨ ឆ្នាំរូបនេះ បាននិយាយថា ជាង ១០ ឆ្នាំកន្លងទៅនេះ លោកផ្តោតតែលើការងារតែមួយមុខប៉ុណ្ណោះ សម្រាប់រឿងស្នេហាលោកមិនបានគិតនោះទេ ។
Junho បន្ថែមទៀតថា លោកមិនអាចគិតរឿងស្នេហាផង រឿងការងារផងក្នុងពេលតែមួយបានទេ ហើយការធ្វើបែបនេះវាពិតជាពិបាកខ្លាំងណាស់សម្រាប់លោក ។
ប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានបង្ហើបថា ពេលនេះ Junho សមាជិកក្រុម 2PM បើកភ្លើងខៀវទទួលយកស្នេហា ក្រោយមិនខ្វល់រឿងនេះអស់ជាង ១០ ឆ្នាំ ។ ហើយការទទួលយកស្នេហាលើកនេះ លោកមិនមែនទាក់ទងសម្រាប់សប្បាយមួយគ្រានោះទេ តែលោកពិតជាយកជាគូអនាគតពិតមែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo