(អាមេរិក)៖ ពិតជាគួរឲ្យណិត Brad Pitt ណាស់ ដែលគិតថា គាត់នឹងបាននាំកូនប្រុសច្បងទាំងពីរ ទៅដើរកំសាន្ត និងមើលខនសឺត ជាមួយគ្នាទៅហើយ បែរជាត្រូវលុបចោល ដំណើរកំសាន្តនេះទៅវិញ ក្នុងរយៈពេលត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ ធ្វើឲ្យតារាហូលីវូតរូបនេះ ហាក់ខូចចិត្តយ៉ាងខ្លាំង។
កាលពីចុងសប្តាហ៍កន្លង ទៅនេះ Brad Pitt ហាក់ដូចជា ខកចិត្តពេលដែលខ្លួនមិនអាចនាំកូនៗ ដើរកំសាន្តមើលការប្រគំតន្ត្រី នៅរដ្ឋ Los Angeles ដូចការគ្រោងទុក ព្រោះតែក្រុមសន្តិសុខរបស់ខ្លួន រាយការណ៍ប្រាប់ថា អាចនឹងមានហេតុការណ៍ មិនស្រួលកើតឡើង ដូច្នេះអ្នកទាំងអស់គួរតែ ស្នាក់នៅផ្ទះ គឺល្អបំផុត។
ក្រោយពីអតីតភរិយា Angelina Joile ដាក់ពាក្យប្តឹងសុំលែងមក Brad Pitt កម្រនឹងបានជួបកូនៗណាស់ មួយរយៈក្រោយនេះ ហើយក៏គាត់ក៏លែងបានថតរូប ជុំកូនទៀតដែរ។ សូម្បីតែចេញទៅណាខាងក្រៅ ពេលនេះក៏ពិបាកទៀតផង ព្រោះតែបញ្ហាសន្តិសុខផ្ទាល់ខ្លួន។ ទោះបីយ៉ាងណា ក្មេងៗជាកូនហាក់ដូចជា មិនទាន់យល់ពីអ្វី ដែលកំពុងកើតឡើង ចំពោះឪពុកម្តាយពួកគេនៅឡើយទេ ដែលពេលខ្លះកូនៗទាំងអស់ របស់តារាហូលីវូត ដ៏ល្បីទាំងពីរនេះ មានអារម្មណ៍ពិបាកចិត្ត និងច្រឡំគិតថា យ៉ាងណាក៏គេនៅតែអាចមានពេលវេលាច្រើន នៅជាមួយឪពុកដែរ។
Brad Pitt ត្រូវបានមហាជនមើលឃើញថា សម្រាប់ទឹកចិត្តជាឪពុក ទោះជាធ្លាប់មានបញ្ហាខ្លះ ជាមួយកូនមែន តែមិនដល់ថ្នាក់កាត់ផ្តាច់បេះដូង ចំពោះគ្នាទេ ព្រោះ Pitt ស្រឡាញ់កូនៗណាស់ ហើយវាហាក់ដូចជាសម្លាប់គាត់ទាំងរស់ នៅពេលដែលអតីតភរិយា នាំកូនៗចាកចេញពីផ្ទះ ក្រោយពីដាក់ពាក្យប្តឹងលែងលះ រូបលោករួចមក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង