CamNews

កីឡាជាតិ 

ដំណឹងល្អ! BTV ផ្សាយ​បន្ដ​ផ្ទាល់​កម្ពុជា ប៉ះ​ចិន​តៃ​ប៉ិ នា​ល្ងាច​ថ្ងៃ​ទី​២ ខែ​មិថុនា​ខាង​មុខ

(ភ្នំពេញ)៖ ពិតជាកក្រើកទៀតហើយ! សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំទស្សនាជំនួបរវាងជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ(ចិនតៃប៉ិ) នៅក្នុងវគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 នាថ្ងៃទី០២ ខែមិថុនាខាងមុខនេះ នឹងបានទស្សនាលើកញ្ចក់ទូរទស្សន៍ BTV-News បន្ទាប់ពីទូរទស្សន៍ក្នុងស្រុកមួយនេះ ទទួលបានសិទ្ធិផ្សាយបន្ដផ្ទាល់ ។ នេះបើតាមទំព័រ Facbook ផ្លូវការរបស់ទូរទស្សន៍ BTV មុននេះបន្ដិច ។

នេះជាដំណឹងល្អ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងនិយមគាំទ្របាល់ទាត់ខ្មែរ និងតែងតែចូលរួមគាំទ្រជានិច្ច រាល់ពេលក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតក្នុងទឹកដីម្ដងៗ ។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា ការប្រកួតនេះ ក្រុមការងារទូរទស្សន៍ BTV-News នឹងចាប់ផ្ដើមផ្សាយបន្ដផ្ទាល់នាវេលាម៉ោង ៦ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នឹងត្រូវជួបគ្នា ២ជើង ដើម្បីដណ្ដើមកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 ត្រូវអនុវត្តរូបមន្ដប្រកួតក្នុងដី និងក្រៅដី(Home/Away) ពោលគឺនៅថ្ងៃទី០២ ខែមិថុនា កម្ពុជា ត្រូវក្រុមចិនតៃប៉ិ ក្រៅទឹកដី បន្ទាប់មកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ទើបក្រុមជម្រើសជាតិកម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមចិនតៃប៉ិវិញម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: BTV