កំសាន្ត ៖ នាក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ នេះការទន្ទឹងរង់ចាំ នៅការចាក់បញ្ចាំងខ្សែភាពយន្ត “សេ្នហ៍នេះដើម្បីតែអូន ឬ More Than Blue” របស់ប្រិយមិត្តបានមកដល់ហើយ។ នៅថ្ងៃទី១៤ កុម្ភៈ ដែលត្រូវជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងដែរនោះ យើងគួរតែនាំមនុស្សជាទីស្រឡាញ់ ឬដៃគូទៅទស្សនារឿងមួយនេះ ពីព្រោះវាជារឿងសេ្នហាដែលសាច់រឿងពោរពេញទៅដោយភាពស្រស់ស្អាត ភាពផ្អែមល្ហែម រ៉ូមែនទិក លាយលំជាមួយនឹងការឈឺចាប់ កំសត់ ដែលមានគ្រប់រសជាតិក្នុងរឿងតែមួយ។
“ស្នេហ៌នេះដើម្បីតែអូន” ជាខ្សែភាពយន្តមួយដែលប្រិយមិត្តអ្នកអានមិនគួរមើលរំលងនោះទេ។ ព្រោះខ្សែភាពយន្តនេះបានឆ្លោះបញ្ចាំងពីសារៈសំខាន់នៃសេចក្ដីស្រលាញ់ និងការលះបង់ រវាងមនុស្សពីរនាក់។ ដូច្នេះកុំភ្លេចនាំមនុស្សជាទីស្រឡាញ់របស់អ្នកទៅទទួលយកនូវភាពផ្អែមល្ហែម ពីខ្សែភាពយន្ត “ស្នេហ៌នេះដើម្បីតែអូន” រីឯអ្នកមិនមានគូនោះក៏អាចនាំមនុស្សដែលអ្នកលួចស្រលាញ់ទៅទស្សនាបានដែរ ព្រោះវាដូចជាការបង្ហាញប្រាប់គេថាអ្នកព្រមនឹងពលីអ្វីៗគ្រប់យ៉ាងដើម្បីប្ដូជាបេះដូងរបស់គេមកវិញ។
ចង់ដឹងថាខ្សែភាពយន្ត “សេ្នហ៍នេះដើម្បីតែអូន ឬ More Than Blue” កម្សត់នឹងផ្អែមល្ហែមកម្រិតណានោះ កុំភ្លេចទៅទស្សនាភាពយន្ត “ស្នេហ៌នេះដើម្បីតែអូន” នៅរោភាពយន្តទាំងអស់គ្នា។ អ្វីដែលពិសេសជាងនេះទៀតនោះបើប្រិយមិត្តធ្វើការជាវសំបុត្រតាមរយៈ True Money App នៅគ្រប់សាខានៃរោងភាពយន្ត Major Cineplex លោកអ្នកនឹងទទួលបាននៅកន្សែងសំរាប់ជូតទឹកភ្នែកផងដែរ។
ចុចទីនេះដើម្បីទស្សនា trailer
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited