CamNews

តារា 

ខ្លីតែមានន័យ!! Mark prin បង្កើតវីដេអូមួយដោយផ្ទាល់ដៃ សម្រាប់ Kimberly ក្នុងថ្ងៃពិសេស

កំសាន្ត ៖ ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ  ២៦ ឆ្នាំនាង Kimberly មិត្តប្រុសដ៏ស្រស់សង្ហារបស់នាង គឺលោក Mark Prin បានធ្វើវីដេអូឃ្លីបមួយឲ្យនាង ហើយបង្ហោះនៅលើគណនី Instagram ជាសាធារណៈ ដែលធ្វើឲ្យកក្រើកដល់ Fans ទាំងអស់លួចច្រណែនជាខ្លាំង បើទោះបីជាវីដេអូនោះខ្លី ប៉ុន្តែវាមានន័យមែនទែន នៅពេលមនុស្សដែលយើងស្រលាញ់ធ្វើវាចេញពីចិត្តសម្រាប់យើងជាពិសេស ។

អ្វីដែលកាន់តែធ្វើឲ្យអ្នកនៅលីវលួចច្រណែននិងគូស្នេហ៍មួយគូនេះគឺ លោក Mark Prin បានភ្ជាប់​នូវចំណងជើងជាមួយនិងវីដេអូនោះថា "រីករាយថ្ងៃកំណើត @ kimmy_kimberley សូមជូនពរឲ្យការប្រាថ្នាគ្រប់យ៉ាងក្លាយជាការពិត" ។

តួប្រុសក្នុងរឿង "ស្នេហាអនឡាញ" បានបន្ថែមទៀតថា "សកម្មភាពគ្រប់យ៉ាងដែលអ្នកបានធ្វើសព្វថ្ងៃនេះ គឺបានលទ្ធផលល្អខ្លាំងណាស់ ហើយជូនពរឲ្យវាកាន់តែប្រសើរឡើងថែមទៀត ។ ជួបប្រទះតែមនុស្សល្អ រឿងអាក្រក់ៗទាំងឡាយ សូមឲ្យរសាយបាត់ទៅ ។ ហើយគិតថានេះ វាគ្រាន់តែជាបទពិសោធន៍នៃជីវិតប៉ុណ្ណោះ ។ ជូនពរឲ្យអ្នកមានសុភមង្គលរហូត" ។ 

គួរបញ្ជាក់ឲ្យដឹងថា Mark prin និង Kimberly គឺមិនមែនត្រឹមតែគូស្នេហ៍ល្បីឈ្មោះនៅក្នុងខ្សែភាពយន្តទេ អ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកថាគឺជាគូសង្សារលំដាប់​ A ក្នុងជីវីតពិត ព្រមទាំងនៅក្នុងប្រទេសថៃផងដែរ ៕



Happy Birthday to @kimmy_kimberley จะทำอะไรขอให้ราบรื่นและสำเร็จอย่างที่ตั้งใจนะครับ สิ่งที่เป็นและทำอยู่ตอนนี้ก็ดีมากๆแล้วขอให้ดียิ่งๆขึ้นไป พบเจอแต่คนดีดี อะไรไม่ดีที่เจอก็ขอให้ผ่านไป และคิดเสียว่ามันเป็นบทเรียนทดสอบชีวิตเท่านั้น ใช้ชีวิตอย่างมีสติ ขอให้มีความสุขมากๆ สดใสๆ ครับ ❤ ปล. คลิปตัดได้เท่านี้ กลัวอยู่กับโทรศัพท์นานแล้วโดนบ่น เคนะ 😎

A post shared by Prin Suparat (@mark_prin) onJan 21, 2018 at 8:14pm PST

 

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ daradaily


Tags: Mark prin Kimberly