CamNews

តារា 

រ៉ូបដ៏ស្រស់ស្អាតរបស់នាង Bella ranee កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង!

តារាថៃ ៖ នៅចាំបានទេរ៉ូបដែលនាង Bella ranee ស្លៀកនៅឯប្រទេសកម្ពុជាយើង នៅឯផ្សារទំនើបអុីអលម៉ល កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៦ ជាមួយនិងបុរសសង្ហាវ័យ ២៣ ឆ្នាំលោក James jirayu? 

រ៉ូបដ៏ស្រស់ស្អាតមួយនោះរបស់នាង Bella ranee ដែលមានពណ៍ស លាយឡំជាមួយនិងពណ៍ក្រហមកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រនារីៗ ក្រោយពីបានឃើញនាងស្លៀកពាក់បែបនោះនៅក្នុងវេទិកាដែលរៀបចំឡើងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ ភិអិនអិន នៅផ្សារទំនើបអុីអនម៉ល ។ 

ដោយយោងតាមរបាយការណ៍ពីគណនី Instagram ផ្ទាល់របស់នាង Bella ranee បានឲ្យដឹងថា រូបថតដែលនាងបានស្លៀកពាក់រ៉ូបដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តនារីៗនោះគឺ មានមតិយោបល់ពីក្រុមអ្នកគាំទ្រជាច្រើនបាន Comment ស្ទើរតែដូចៗគ្នាថា "សម្រស់របស់នាងកាន់តែស្រស់ស្អាតជាមួយនិងរ៉ូបមួយនេះ ហើយពួកគេក៏ស្រលាញ់រ៉ូបរបស់នាងចឹងដែរ" ៕

-ចុចអាន ៖ គ្រាន់តែឃើញការសម្តែងរបស់លោក ព្រាប សុវត្ថិ និងកូនៗទាំង ៣ ហើយ នាំគ្នាស្រែកចង់បែកស្តាត (វីដេអូ)






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: James jirayu Bella ranee