(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល ថ្មីមួយទៀតហើយ សម្រាប់តារាចម្រៀង ម៉ៃ សុគន្ធ ដែលបានបាត់មុខពីពិភពសិល្បៈយូរមកហើយ ស្រាប់តែមកបង្ហាញវត្តមាន ក្នុងបទថ្មី មានចំណងជើងា «ផ្កាយព្រឹក» ដែលជាសំនៀងដើម របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ប៉ុន្តែការដឹកនាំសម្ដែង ក្នុងបទនេះ ពេលចេញជា MV បានធ្វើឲ្យអ្នកទស្សនា ធ្វើការរិះគន់យ៉ាចាស់ដៃ ព្រោះតែកាយវិកា ក្នុងបទនេះ ហាក់ពុំមែនលើកស្ទួយ ឬលើកតម្កើងបទឲ្យល្បីបន្ថែមទៀតទេ ផ្ទុយទៅវិញ គឺជាការជាពន្លិច វប្បធម៌ខ្មែរទាំងស្រុង ។
យ៉ាងណាមិញ ក្រោយ MV បទ«ផ្កាយព្រឹក» ដែលជាបទដ៏ល្បីរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត តាំងពីជំនាន់ដើម រហូតដល់បច្ចុប្បន្ន ត្រូវបានលោក ម៉ៃ សុគន្ធ ច្រៀងជាថ្មីឡើងវិញ ធ្វើឲ្យមានការរិះខ្លាំង ខណៈដែលការសម្ដែង របស់តួអង្គប្រុសស្រី មានលក្ខណៈសិចស៊ីហួសថ្លែង រហូតដល់ថ្នាក់តួប្រុសហ៊ានស្រាត ននលគកទៀតផង។
អ្នករស់នៅក្នុងវិស័យសិល្បៈ តារាសម្ដែងសិចស៊ី ដេននី ខ្វាន់ បានសរសេរក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់នាងថា «ខ្ញុំយល់ថាចម្រៀង ហើយនឹងសាច់រឿងអត់ស៊ីគ្នា ទាល់តែសោះ. ហើយក៏មិនគួរណា យកបទមរតកដើម របស់លោកតាស៊ីន ស៊ីសាមុត មកធ្វើចឹងទេ ព្រោះខ្ញុំធ្លាប់មើលការសម្តែងបទនឹងពីមុនដែរ តែមើលទៅសមសាច់រឿងជាងនេះឆ្ងាយណាស់ មិនមែនចេញមកភ្លាវចឹងទេ ធ្វើនេះធ្វើឲ្យខូចបទមរតកដើម អស់ហើយ..!»។
ស្រីស្រស់ ដេននី ខ្វាន់ បានបន្តទៀតថា «បើអាចគួរតែកុំយកមកបទមរតកដើម មកច្រៀងអីបើចេញ MV មកបែបនេះ.. ខ្ញុំនិយាយនេះ មិនមិនបានជាន់ពន្លិចទេ គ្រាន់តែយល់ថា មើលទៅដូចជាមិនសូវសម ខ្ញុំយល់សមយ័នេះ មិនដូចពីដើមទេ គឺត្រូវមានការ Update ប៉ុន្តែក៏ត្រូវធ្វើសាច់រឿងឲ្យស៊ីនឹងចម្រៀងដែរ..!»។
សូមបញ្ជាក់ថា តារាចម្រៀង ម៉ៃ សុគន្ធ ត្រូវបានគេស្គាល់ថា លោកធ្លាប់ជាអតីតក្រុមតារាចម្រៀង រ៉ុក ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀង ម៉ៃ សុគន្ធ ហាក់បាត់ឈ្មោះលើទីផ្សារចម្រៀង។ ប៉ុន្តែថ្មីៗនេះ លោកបានចេញចម្រៀងមួយបទ គឺបទ «ផ្កាយព្រឹក» ហើយបែរជាត្រូវមហាជនរិះគន់ខ្លាំង ព្រោះតែការសម្ដែងប្រាស់ចាក ពីអត្ថន័យដើម នៃបទចម្រៀង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង