(កូរ៉េ)៖ សមាជិក Girl’s Generation ដែលជាក្រុមតារាចម្រៀង ដ៏ល្បីប្រចាំ SM Entertainment បានចែករំលែកផែនការអនាគត របស់ពួកគេ សម្រាប់សកម្មភាព សម្តែងតែម្នាក់ឯង ជាមួយនឹងក្រុម អ្នកគាំទ្រ នៅក្នុងខួប១០ឆ្នាំ របស់ផលិតកម្ម។
SM Entertainment ហាក់ដូចជាបានរៀបចំផែនការច្រើន សម្រាប់សមាជិកតារាចម្រៀង ដែលនៅខែមករា ដើមឆ្នាំ២០១៧ Seohyun , Yoona និង Yuri សុទ្ធតែមានសកម្មភាពត្រៀម សម្តែងរួចហើយ ដូចជា Seohyun ត្រៀមនឹងចេញអាល់ប៊ុម ចម្រៀងតែម្នាក់ឯងជាលើកដំបូង នៅចុងឆ្នាំ២០១៦នេះ តែក៏ត្រូវពន្យារទៅខែមករា ឆ្នាំក្រោយវិញ។
ចំណែក Yoona នឹងសម្តែងខ្សែភាពយន្ត នៅទឹកដីកូរ៉េ ខណៈដែល Yuri នឹងសម្តែងឲ្យ SBS ផងដែរ។ ការងារសម្តែងពីរទៀត សម្រាប់ខែកុម្ភៈ តារាចម្រៀងក្នុងក្រុម Girl’s Generation កន្លងមក គឺ Sunny នឹងទៅសម្តែង នៅទីក្រុងអូសាកា ទឹកដីជប៉ុន រីឯ Taeyeon នឹងចាប់សម្តែងក្នុងខែកុម្ភៈ ដូចតារាស្រី Seohyun ដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង