ថៃ ៖ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៩ កន្លងទៅនេះ បុត្រីរបស់ស្ដេចប្រទេសថៃព្រះនាម Sirivannavari Nariratana បានប្រារព្ធពិធីខួបកំណើតតូចមួយ ឈានចូល ៣២ ព្រះវស្សា ។ ដោយនៅក្នុងកម្មវិធីតូចនោះគឺមានវត្តមានរបស់តារាសម្តែងល្បីៗជាច្រើនបានចូលរួមផងដែរ ។
ក្នុងនាមជាព្រះនាងដ៏ខ្ពង់ខ្ពស់ ក៏ទទួលនូវការកោតសរសើរយ៉ាងច្រើនលើសលប់ក្នុងការដែលមិនប្រកាន់វណ្ណៈនោះទេ ។ គួរបញ្ជាក់ឲ្យដឹងថា ព្រះនាង Sirivannavari Nariratana ថែមទាំងជាអ្នកល្បីឈ្មោះម្នាក់ និងជាតារាម៉ូដែលដ៏មានទេពកោសល្យថែមទៀតផង ៕
ដោយ ៖ គន្ធា