CamNews

តារា 

បងប្រុសតារាចម្រៀង Ariana Grande បួងសួងដល់ជនរងគ្រោះ ខណៈប្រាក់មូលនិធិកើនដល់ £1,815,572

តារា ៖ នៅក្នុងការ Tweets ជាច្រើន ដែលបង្ហោះ កាលពីថ្ងៃអាទិត្យ លោក Frankie Grande ដែលជាបងប្រុសរបស់តារាចម្រៀង Ariana Grande  បានរំលឹកពីការវាយប្រហារនៅ Manchester ដោយអំពាវនាវឱ្យមានសាមគ្គីភាព និងក្ដីស្រឡាញ់ បន្ទាប់ការបំផ្ទុះគ្រាប់បែកអត្តឃាត នាពេលកន្លងទៅនេះ។ ទស្សនាវដ្ដី US Weekly បានរាយការណ៍ថា លោក Frankie បានចែករំលែក Link ចូលទៅតាន់ទំព័រមូលនិធិ crowdfunding ដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ក្រុមគ្រួសារនៃអ្នក ដែលរងរងគ្រោះដោយការវាយប្រហារភេរវកម្ម ដែលបានកើតឡើង នៅឯការប្រគំតន្ត្រីប្អូនស្រីរបស់លោក។



Frankie បានសរសេរតាមរយៈបណ្ដាញ Twitter ថា៖ "សូមឱ្យការអធិស្ឋាន មនោគតិ ការភាវនា និងកម្លាំងរបស់ខ្ញុំ បានទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានរងគ្រោះ ដោយសោកនាដកម្មយ៉ាងរន្ធត់ នៅ Manchester"។
លោកក៏បានលើកឡើងពីសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ប្អូនស្រីលោក ដែលធ្វើឡើងរយៈពីរបីថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ដោយធ្វើការគាំទ្រចំពោះសារឱ្យមានការរួបរួមគ្នារបស់នាង។ «ខ្ញុំសូមនិយាយឡើងវិញនូវមនោសញ្ចេតនារបស់ប្អូនស្រីខ្ញុំ  និងសូមនិយាយថា យើងមិនអាចអនុញ្ញាតឱ្យការស្អប់ខ្ទើម បង្កជាភាពស្អប់ខ្ពើមកាន់តែខ្លាំងនោះទេ ហើយក៏មិនអនុញ្ញាតិឱ្យការភ័យខ្លាច បង្កជាការភ័យខ្លាចកាន់តែខ្លាំងដែរ ប៉ុន្តែជំនួសមកវិញ យើងត្រូវរួមគ្នាផ្សព្វផ្សាយ សារនៃសេចក្តីស្រឡាញ់ សាមគ្គីភាព និងអង់អាចក្លាហានឡើង»។



Frankie បានបង្ហោះ Link ចូលទៅកាន់គេហទំព័រ Just Giving, a crowdfunding site ។ រហូតមកដល់ពេលនេះ យុទ្ធនាការ ដែលត្រូវបានបង្កើតឡើងដោយក្រុម Manchester Evening News រៃអង្គាសបានប្រាក់ £1,815,572 ដែលចំនួននេះជិតដល់ ២ លានផោន ដែលគ្រោងទុករបស់ខ្លួន។ ប្រាក់រៃអង្គាស់ទាំងអស់ ដែលបានមកតាមរយៈសេវារៃអង្គាសនេះ នឹងយកទៅជូន កាកបាទក្រហមអង់គ្លេស ដែលនឹងយកទៅចែកជូនក្រុមគ្រួសារ ដែលបានរងគ្រោះដោយការបំផ្ទុះគ្រាប់បែកនេះ៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Refinery29


Tags: Frankie Grande Ariana Grande