CamNews

តារា 

នាង Noey ត្រូវស្វាមីមហាសេដ្ឋី ដឹកដៃទៅលេងក្រៅប្រទេសយ៉ាងមានក្តីសុខ ដូចស្នេហាគ្រាដំបូង!

ព័ត៌មានកំសាន្ត ៖ ក្រោយរៀបការហើយ នាង Noey chotika និងស្វាមីពុំសូវមានពេលទំនេរឲ្យគ្នាឡើយ ដោយឡែកកាលពីពេលថ្មីៗនេះ នាង Noey chotika និងស្វាមីសេដ្ឋីបានឆ្លៀតពេលទំនេរ ដើម្បីក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសតែម្តង​ ទើបសម្រេចចិត្តដឹកដៃគ្នាទៅភ្លាម ក្រោយមានពេលទំនេរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Noey chotika និងស្វាមីបានទៅ honeymoon នៅឯប្រទេសអូស្រ្តាលី ថែមទាំងបង្ហោះរូបថតផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹកនៅលើគណនី instagram របស់នាងថែមទៀតផង ។ ក្រោយពីបានឃើញភាពសប្បាយរីករាយរបស់ប្តីប្រពន្ធមួយគូនេះហើយ ក្រុមអ្នកគាំទ្រពិតជាមានចិត្តរំភើបចំពោះតារាស្រីរូបនេះយ៉ាងខ្លាំង ដោយសារតែនាងមានស្វាមីដែលស្រលាញ់និងយល់ចិត្តរបស់នាង ថ្វីត្បិតតែគាត់គឺជាអ្នកមាន ប៉ុន្តែគាត់ស្រលាញ់និងស្មោះត្រង់ជាមួយនិងភរិយារបស់គាត់តែម្នាក់គត់ ។ 

ទទ្ទឹមនឹងរឿងនេះ មហាជនគត់សម្គាល់ឃើញថា ប្តីប្រពន្ធមួយគូនេះប្រាកដជាមានដំណឹងល្អឆាប់ៗ ក្រោយបានឃើញពួកគេស្រលាញ់គ្នាដូចស្នេហាគ្រាដំបូងបែបនេះ ៕











ដោយ ៖ គន្ធា


ប្រភព ៖ kapook


Tags: Noey chotika