ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin តែងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលចំពោះរូបនាងរហូត ហើយដែលជាតារាស្រីមួយរូបដែលមានឈ្មោះល្បីអស្ចារ្យ រូបនេះណាស់ នាងតែងតែត្រូវគេកោតសរសើរថា នាងតារាស្រីមួយរូបដែលមានទំនួលខុសត្រូវចំពោះការងារ និងស្រលាញ់ការងារជាទីបំផុត ហេតុដូច្នេះហើយទើបធ្វើឲ្យរូបនាងនៅលីវរហូតដល់វ័យ ៤០ឆ្នាំ ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ មានប្រភពព័ត៌មានជាច្រើនបាននិយាយថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងមិត្តចាស់ម្នាក់ ដែលរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ពេលនេះបែរជាសម្រេចចិត្តទាក់ទងគ្នាជាផ្លូវការហើយ តែនៅមិនទាន់កំណត់ថ្ងៃច្បាស់លាស់ដើម្បីរៀបការនៅឡើយទេ ព្រោះតែម្នាក់ៗកំពុងតែមមាញឹកជាមួយនិង ការងាររៀងៗខ្លួន ។
គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាតារាស្រីរូបនេះ មានអាយុច្រើនក៍ដោយ តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល ។ ហើយជាងនេះទៅទៀត នាងត្រូវបានក្រុមអ្នកគាំទ្រ កោតសរសើរមិនដាច់ពីមាត់អំពីទំនួសខុសត្រូវរវាងការងារ ថែមទាំងនិយាយថា នាងជាតារាស្រីមួយរូបដែលគួរឲ្យស្រលាញ់ថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop