CamNews

ប្លែកៗ 

រកអីមិនទាន់! ចាប់បានដបសាប៊ូលាងបង្គន់ ដេញវាយចោរតែម្ដង

 

អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា មានបុរសក្លាហានម្នាក់ ដែលបានប្រើភាពឆ្លាតវៃរបស់ខ្លួន ពោលគឺនៅពេលចោរ
ចូលលួចក្នុងហាងរបស់ខ្លួន ដោយខ្លួនរកអ្វីតតាំងជាមួយចោរមិនឃើញ មានតែដបសាប៊ូ
ម៉ាក Toilet Duck ក៏យកប្រយុទ្ធជាមួយចោរតែម្ដង។



ដបសាប៊ូម៉ាក Toilet Duck

ប្រភពខាងលើបានបន្ដថា ករណីចោរចូលលួចក្នុងហាងនេះ បានកើតឡើង កាលពីវេលា
ម៉ោង ៧: ០០ព្រឹក ក្នុងហាង Poole Convenience Store ក្នុងប្រទេសអង់គ្លេស។ លោក
Kili Mooorthyដែលជាអ្នកធ្វើការក្នុងហាងនោះ បាននិយាយថា ដំបូងឡើយគាត់បានឃើញ
បុរសពាក់មុខម្នាក់ បានដើរចូលមកក្នុងហាង គាត់លាក់ខ្លួនសិន ក្រោយមកនៅពេលដែល
បុរសនោះបានដើររកវត្ថុមានតម្លៃ គាត់ក៏ដឹងថាជាចោរ ភ្លាមនោះគាត់រកអ្វីមិនឃើញ គឺមាន
តែដបសាប៊ូលាងបង្គន់ គាត់ក៏ទាញប្រយុទ្ធជាមួយចោរតែម្ដង។


លោក Moorthy បានបន្ដថា ក្រោយពេលប្រតាយប្រតប់គ្នា បានប្រមាណជា ១០នាទី ចោរ
នោះក៏រត់ចេញទៅក្រៅបាត់ទៅ។ ភ្លាមនោះគាត់ ក៏បានទូរស័ព្ទទៅប៉ូលីសផងដែរ។ ពេលខ្លះ
ការឆ្លាតវាងវៃរបស់យើង ក៏អាចដោះស្រាយនូវស្ថានភាព​លំបាកបានមួយគ្រាដែរ តែពេលខ្លះ
ក៏ត្រូវមើលដែរ បើសិនជាចោរមានកំាភ្លើង គូរធើ្វការពិចារណាអោយបានល្អិតល្អិនសិនដែរ៕


ដោយ៖ នារី
ប្រភព៖ dailymail


Tags: Unbelievable strange use Toilet Duck fight robberyUK