កូរ៉េ ៖ តារាចម្រៀងកូរ៉េ នាង Suzy ហាក់មានទំនុកចិត្តខ្លាំងជាមួយនិងរូបសម្រស់របស់ខ្លួន ដោយហ៊ានបង្ហាញខ្លួននៅឯព្រលានយន្តហោះ Incheon ជាលើកដំបូងនៅក្នុងឆ្នាំថ្មី ២០១៨ នេះ ហើយការចេញមុខចេញមាត់របស់ អតីតមិត្តស្រីលោក Lee min ho ត្រូវបានគេសម្គាល់ឃើញថា មិនបានផាត់មុខអ្វីទាំងអស់ សូម្បីតែលាបក្រែមក៏អត់ដែរ ។
ក្រោយរូបថតទាំងអស់ប៉ុន្មានសន្លឹករបស់តារាស្រីកូរ៉េវ័យ ២៣ ឆ្នាំរូបនេះនៅឯព្រលានយន្តហោះត្រូវបានបែកធ្លាយ ក៏មានចំនួនអ្នកនិយមលេងអិនធឺណិតជាច្រើននាំគ្នាធ្វើការចែករំលែក ហើយបញ្ចេញមតិសឹងតែដូចៗគ្នាថា ទោះបីជាមុខទទេស្អាត គ្មានក្រែមម្សៅក៏ដោយចុះ ប៉ុន្តែ នាង Suzy នៅតែស្រស់ស្អាតដដែល ។ ចង់ដឹងថា ស្អាតដល់កម្រិតណា សូមធ្វើការទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo