ព័ត៌មានកំសាន្ត ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្នេហារបស់ នាង Mint chalida កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងឡើងៗ ព្រោះតែភាពផ្អែមល្អែមដែលមិនចេះរសាយរបស់ពួកគេទាំងពីរ ។
នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ មិត្តប្រុសរបស់នាង Mint chalida បានយកផ្កាកូឡាបដ៏គួរឲ្យស្រលាញ់ជូននាងដល់ផ្ទះថែមទៀតផង ។ ហើយកាលពីថ្ងៃទី ២៨ ខែកុម្ភៈ នេះ អ្នកទាំងពីរបានដៃគ្នាទៅលេងចម្ការផ្កាឈូករត័្ន និងគេងកើយភ្លៅយ៉ាងមានក្តីសុខ និងរ៉ូមែនទិចជាទីបំផុតហើយ ព្រមទាំងថតរូបស្អាតៗបង្ហោះនៅលើគណនី instagram រៀងៗខ្លួនថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook