CamNews

តារា 

អាង សូនីតា រង​ការ​រិះ​គន់ពី ស្រី បិសាច ថានាងជាស្រី​ខារ៉ាអូខេ ព្រោះតែរូបថត ផ្សាយពាណិជ្ជកម្ម

(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា អាង សូនីតា ថ្មីៗនេះ ត្រូវបានបុរសម្នាក់រិះគន់ លើ​សកម្មភាពថតផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ថា នាងយកសម្រស់ ដើ​ម្បីជាការអូសទាញអតិថិជន ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ប្រៀបបីដូចជា នារីខារ៉ាអូខេ។

ការរិះគន់នេះ បានធ្វើឡើងក្រោយពីតារាសម្តែង កញ្ញា អាង សូនីតា បានសរសេរសាបង្ហោះ ភ្ជាប់ជាមួយរូបភាព​ផ្សព្វ​ផ្សា​យ ពាណិជ្ជកម្មរបស់ប្រេងម៉ាស៊ីន ptt ថា ដូរប្រេងម៉ាស៊ីនរបស់​លោកអ្នកកំភ្លេច ptt ដែលជាប្រេងម៉ាស៊ីន មានគុណភាពខ្ពស់ នឹងស័កិ្តសមជាមួយយានយន្ត​ របស់​លោកអ្នក។

ទន្ទឹមនឹងការសរសេរបង្ហោះ យ៉ាងដូច្នេះ ស្រាប់តែភ្លាមៗនោះ ស្រាប់តែមាន Acount ហ្វេសប៊ុក​មួយមានឈ្មោះថា «ស្រី បិសាច» បានសរសេររិះគន់ទាំងនាង និងក្រុមហ៊ុននោះថា« ខ្ញុំមាន​អារ​ម្មណ៍ថា គេមើលងាយមនុស្សប្រុស ម៉េចគិតថា ឲ្យតែមានស្រីស្អាតហ្នឹងលក់ដាច់ម៉ង អីធ្វើដូច​នៅ​ខារ៉ាអូខេ ប្រេងម៉ាស៊ីនមិនមែន ខារ៉ាអូខេទេ»។

ប៉ុន្តែបន្ទាប់ពីមានការរិះគន់បែបនេះ កញ្ញា អាង សូនីតា ក៏បានប្រតិកម្មឆ្លើយតបវិញថា «មិត្តៗជួយគិតញុំម្នាក់ហ្នឹងរោគចិត្តមែនទេ បាននិយាយដល់ថ្នាក់ហ្នឹង ? តើអ្នកណាមើលងាយ អ្នកណាឲ្យប្រាកដទៅ ? ព្រោះថា ptt អត់សំដៅលើប្រុសឬស្រី ទើបអាចប្រើបានទេ ហេតុអ្វីប្រើភាសាបែបហ្នឹង..?​​»។

សូមបញ្ជាក់ថា តារាស្រីកញ្ញា អាង សូនីតា កាលពីថ្មីៗនេះ ត្រូវបានក្រុមហ៊ុ​នប្រេងម៉ា​ស៊ីន ptt​ ធ្វើការទំនាក់ទំនង ដើម្បីហៅថតផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនមួយនេះ ក្នុងគោលបំណងផ្សាយ ឲ្យអតិថិជនងាកមកជ្រើសរើស ប្រើប្រាស់ប្រេងម៉ាស៊ីនមួយនេះ ដើម្បីរក្សាគុណភាពរបស់យានយន្ត។ ប៉ុន្តែក្រោយនាងបង្ហោះរូបភាពនេះ ស្រាប់តែមានការរិះគន់ដូចខាងលើនេះភ្លាមៗតែម្ដង៕ 

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង



Tags: Ang sonita