CamNews

ភាពយន្ត 

“Your Name” ល្បីខ្លាំងពីប្រទេសជប៉ុន ទស្សនាបានហើយនៅស្រុកខ្មែរ រំភើបខ្លាំង ដល់ស្រក់ទឹកភ្នែក (Trailer)






ទស្សនិកជនដែលចូលចិត្តគំនូរជីវចលបែប Anime ប្រាកដជាមិនអាចអោយឳកាសមួយនេះកន្លងផុតទេជាមួយ ខ្សែភាពយន្ត Your Name ដែលអានជាភាសាជប៉ុនថា Kimi no Na wa ខ្សែភាពយន្តនេះរាប់រាប់ពីមនុស្សមិនស្គាល់គ្នាពីរនាក់ បានផ្សារភ្ជាប់ខ្លួនពួកគេដោយអាភិនីហារ។ ពេលសម្ព័ន្ធភាពបង្កើតឡើង ធ្វើអោយពួកគេបានផ្លាស់ប្តូរពេលវេលាគ្នាពីភពមួយទៅភពមួយដែលធ្វើអោយអ្នកទស្សនាងើងឆ្ងល់ហើយចង់តាមដានខ្លាំងជាមួយរឿងរ៉ាវរបស់ពួកគេទាំងពីរថា តើចម្ងាយអាចជាអ្វីដែលខណ្ឌចែកអ្នកទាំងពីរឬយ៉ាងណា? មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះក៏មាន១០ ចំនុចដែលទស្សនិកជនមានអារម្មណ៏ពិសេសហើយប្លែកពីគំនូវជីវចលផ្សេងៗដោយបែបចែកចំណុចទាំង១០នោះជាពីរផ្នែក ដូចជា ហេតុផលទាំង5 ដែលអ្នកទាំងអស់គ្នា គួរមើលរឿង Your Name នៅក្នុងរោងកុន 1. គុណភាពស្តង់ដា 2. លំដាប់ Masterpiece 3. ជាផ្នែកមួយដែលរួមបង្កើតព្រឹត្តិការណ៏ Your Name Forever 4. ជំរុញលើកស្ទួយវិស័យភាពយន្ត Animation ជប៉ុនអោយមានការកើនឡើងនៅទីផ្សារកម្ពុជា 5. បើសិនជាអ្នក Single អាចនឹងជួបមនុស្សម្នាក់ដែលអ្នកតាមរក។ រីឯ៥ ចំណុចទៀតដែលអ្នកគួរដឹងមុនពេលចូលមើលរឿង Your Name គឺ 1. បើសិនអ្នក Single Forever alone កុំភ្លេចណែនាំពួកម៉ាកទៅមើលជាមួយគ្នា 2. កុំភ្លេចយកក្រដាសទុកជូតទឹកភ្នែក 3. ជៀសវាងដាច់ខាតកុំ Spoil សាច់រឿងដើម្បីអោយអ្នកផ្សេងចូលតួដែរ 4. បើសិនជាមាន Crush ឬ សង្សារណាត់គាត់ទៅមើលជាមួយគ្នា 5. ណែនាំអោយទស្សនាច្រើនជាង១ដង។ ចង់ដឹងថាល្អមើលនឹងរំភើបយ៉ាងណានោះកុំភ្លេចមកទស្សនាចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្តទាំងអស់ ធានាថាអារម្មណ៏នៅពេលទស្សនាក្នុងរោងភាពយន្តច្បាស់ជាប្លែកខ្លាំង។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។




ប្រភព ៖ Westec Media Limited


Tags: Westec Journey to the west 2 Movie Jaikon Your Name