(អាមេរិក)៖ នាង Taylor Swift និង Drake កំពុងសាងភាពភ្ញាក់ផ្អើល ដល់មហាជន បន្ទាប់ពីទំនាក់ទំនង របស់អ្នកទាំងពីរ ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំង ប៉ុន្តែថ្មីៗនេះ ឪពុកម្តាយខាង Drake បានចេញមុខអះអាងថា កូនប្រុសរបស់ខ្លួន មិនទាន់ចាស់ទុំ (គ្រប់អាយុ)សម្រាប់នារីណាយកធ្វើជាគូគ្រង នៅឡើយទេ។
តារាចម្រៀង អាមេរិក Taylor Swift កំពុងត្រូវបានអ្នកគាំទ្រ រង់ចាំមើលថា តើទំនាក់ទំនងស្នេហារបស់នាង និងតារាចម្រៀងជនជាតិកាណាដា Drake អាចទៅរួចឬយ៉ាងណា នៅពេលដែលឪពុកម្តាយ Drake ហាក់បង្ហាញពីភាពពិតរបស់កូនប្រុសថា ជាបុរសមិនមានភាពទទួលខុសត្រូវ ឬមានភាពចាស់ ទុំ សម្រាប់តារាស្រីរូបនេះទេ ទោះបីជាពួកគាត់លើកឡើងថា Taylor Swift មានចរឹតនឹងនរ និងចាស់ទុំជាង Drake ក៏ដោយ។
មានការចោទជាសំណួរ ថាតើឪពុកម្តាយ Drake គឺជាអ្នកគាំទ្រ តារាចម្រៀង Taylor Swift មែនដែរទេ? ប៉ុន្តែវាគ្រាន់តែជាការលើកឡើងប៉ុណ្ណោះ ដែលពួកគាត់គិតថា តារាស្រីហូលីវូតរូបនេះ មានចរឹតនឹងនរជាងកូនប្រុសខ្លួន ហើយបើសិនទំនាក់ទំនង អ្នកទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅមែននោះ គេរំពឹង ថា Drake ក៏អាចនឹងប្រែចរឹតខ្លួន ឲ្យចាស់ទុំជាងមុនបានដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង