CamNews

តារា 

Ji Hyun Woo ចាកចេញពីសិល្បៈ ទៅធ្វើជាទាហាន

តារាសម្ដែងខ្សែភាពយន្ត Ji Hyun Woo ទើបនឹងបានប្រកាសជាសាធារណៈថាគេនឹងចាកចេញទៅ
បម្រើកងទ័ពកូរ៉េក្នុងពេលឆាប់ៗនេះ។

គេបានកាត់សក់របស់គេអោយខ្លីហើយគេនឹងចូលខ្លួនទៅហ្វឹកហាត់នៅជំរំក្នុងស្រុក Gangwon-do
ខែត្រ Chuncheon ដែលតារារូបនេះបានប្រាប់ថាគេនឹងចំណាយពេល ៥ សប្ដាហ៍ក្នុងការហ្វឹកហាត់
ហើយនឹងបន្តរឈរជើងនៅក្នុងជួរទ័ពចំនួន ២ ឆ្នាំ។ តែយ៉ាងណាគេមិនបានឃើញនាង Yoo In Na
តារារបស់ YG Ent ដែលជាសង្សាររបស់គេមកជូនដំណើរគេដោយផ្ទាល់នោះទេ ប៉ុន្តែនាងបានផ្ញើ
ពាក្យជូនពរមកជាមួយផងដែរ។

Ji Hyun Woo ទើបនឹងបានបញ្ចប់នូវខ្សែភាពយន្តភាគរបស់ tvN ដែលជារឿងដ៏ល្បីគឺរឿង Queen
Inhyun's Man ដែលទទួលបានប្រជាប្រិយភាពជាខ្លាំង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: ji hyun woo korea kpop