តារាថៃ ៖ ដឹងអត់ថា នាង Ploy ធ្វើដំណើរទៅហែរសពព្រះមហាក្សត្រថៃ ដោយជិះអី បានជាបង្កការភ្ញាក់ផ្អើលដល់ម្លឹង? ការពិតណាស់តារាស្រីនាង ploy chermarn គឺជាមនុស្សដែលដាក់ខ្លួនបន្តិច ដូច្នេះហើយទើបបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រដល់ម្លឹង នៅក្នុងថ្ងៃហែរសពរបស់ព្រះមហាក្សត្រថៃ ។
នៅក្នុងថ្ងៃហែរសព កាលពីថ្ងៃទី ២២ ខែតុលានេះ តារាសម្តែងស្រីរូបស្រស់នាង ploy បានធ្វើដំណើរទៅហែរសពរបស់ព្រះមហាក្សត្ររបស់ខ្លួនដោយសាមញ្ញជាទីបំផុត នោះគឺជិះម៉ូតូឌុប និងស្លៀកពាក់ឈុតខ្មៅ និងវ៉ែនតាខ្មៅ ពោរពេញទៅដោយស្នាមញញឹមយ៉ាងមានសេចក្តីសុខ ហាក់បីដូចជាមិនដែលមានពេលសប្បាយរីករាយដូច្នេះទាល់តែសោះ ។
នៅក្នុងឈុតសម្លៀកបំពាក់ពណ៍ខ្មៅ ដែលនាង ploy បានស្លៀកដើម្បីចូលរួមដង្ហែរសពរបស់ព្រះមហាក្សត្រថៃ ពិតជាមានសម្រស់ស្រស់ស្អាត និងមានមនុស្សជាច្រើនចាប់ចិត្ត និងសម្លៀកបំពាក់របស់នាងយ៉ាងខ្លាំង ។
គួរបញ្ជាក់ឲ្យដឹងថា គ្រប់ប្រជាជនថៃទាំងអស់ ត្រូវតម្រូវឲ្យស្លៀកពាក់ឈុតខ្មៅរហូតដល់ទៅ ១ ឆ្នាំពេញ ដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះសរ និងការកាន់ទុក្ខឲ្យព្រះមហាក្សត្រដែលបានសោយទិវង្គតទៅ ដែលគ្មានថ្ងៃវិលត្រលប់មកវិញ ៕'
-ចុចអាន ៖ មើលអាយុរបស់នាង Ploy រួចហើយ ពិតជាសរសើរនាងមិនដាច់ពីមាត់
-ចុចអាន ៖ រឿងដ៍សែនសោកស្តាយចំពោះ Fans របស់នាង Bella និង James jirayu
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook