CamNews

តារា 

ស្រីស្អាតទាំង ៥ ដួង ដែលមិនទាន់មានម្ចាស់ចិត្តនៅឡើយ

ថៃ ៖ តារាសម្តែងស្រីទាំង ៥ ដួង ដែលរឹងមាំ មានទេពកោសល្យ ព្រមទាំងជានារីដែលមានរូបសម្រស់ស្រស់ស្អាតថែមទៀតផង ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពួកគេនៅមិនទាន់មានម្ចាស់ចិត្តនៅឡើយនោះទេ ។ 

១. នាង Matt Peranee 

Matt បានបញ្ជាក់ថា នាងនៅលីវក្រោយពីបែកពីសង្សារហាយសូរ Pat ។ បន្ទាប់ពីបែកគ្នា តារាស្រីរូបនេះបានបិទបេះដូងមួយរយៈ ប៉ុន្តែពេលនេះនាងត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្នេហាថ្មី ។ 

២. នាង Ice Apitsada

តារាស្រីរូបនេះបានប្រកាសជាសាធារណៈថា នាងនៅមិនទាន់មានម្ចាស់ចិត្ត ហើយក៏គ្មានស្នេហាបែបរ៉ូមែនអ្វីនោះដែរ ។ ជាការពិតណាស់ Ice សារភាពថា មានគេតាមញ៉ែដែរ ប៉ុន្តែនាងនៅមិនទាន់ជួបអ្នកត្រូវចិត្តម្នាក់នៅឡើយទេ ។ 

៣. នាង Ice Preechaya

ថ្មីៗនេះតារាសម្តែងស្រីរូបនេះបានរួមការងារជាមួយនិងសង្សារចាស់ Hunz The Star ដែលជាគម្រោងរបស់ Dance Dance Dance Thailand ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាង Ice និយាយត្រង់ៗថា ខ្លួនអារម្មណ៍លង់ស្រលាញ់សង្សារចាស់ជាថ្មីម្តងទៀតនោះទេ ទោះបីត្រូវជួបមុខគ្នាញឹកញាប់ក៏ដោយ ។ 

៤. នាង Pooklook Fonthip

រឿងភាគថ្មីដែលមានចំណងជើងថា "Jao Sao Jum Yorm" ទទួលបាននូវមតិយោបល់ល្អៗជាច្រើនពីអ្នកទស្សនា ប៉ុន្តែទំនាក់ទំនងរបស់នាងជាមួយនិងតួប្រុសគឺលោក Mik Thongraya គឺត្រឹមជាមិត្តប៉ុណ្ណោះ ។ 

៥. នាង Ploy Chermarn

នាង Ploy Chermarn គឺជាមនុស្សស្រីម្នាក់ដែលរឹងមាំ និងជាកំពូលតារាសម្តែងស្រីដ៏ស្រស់ស្អាតនៅក្នុងសិល្បៈថៃ ។ ហើយថ្មីៗនេះនាងកំពុងតែផ្តោតចិត្តនៅលើការសម្តែង និងមុខជំនួញផ្ទាល់ខ្លួនរបស់នាង ព្រមទាំងដំណើរកំសាន្តយ៉ាងរីករាយ ដោយគ្មានស្នេហា ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Ploy Chermarn Pooklook Fonthip Ice Preechaya Ice Apitsada Matt Peranee