ថៃ ៖ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ នាង Ploy chermarn បានជួបទុក្ខធំក្នុងគ្រួសារ ត្រូវមនុស្សជាទីស្រលាញ់ទទួលមរណភាពនោះគឺលោកយាយជាទីស្រលាញ់របស់នាង បានលាចាកលោក និងគ្មានថ្ងៃវិលត្រលប់មកវិញទេ ។
ជីដូនចាស់ជរាជាទីស្រលាញ់របស់តួស្រីក្នុងរឿង "Madam Oun" បានទទួលមរណភាពដោយសារតែជម្ងឺ ចាស់ជរា ហើយពិធីបុណ្យសពគឺ ត្រូវបានប្រារព្ធរួចរាល់អស់ហើយ ទៅតាមប្រពៃណីថៃ ។
គួរបញ្ជាក់ឲ្យដឹងថា នៅថ្ងៃបុណ្យសពរបស់លោកយាយតារាសម្តែងថៃល្បីឈ្មោះរូបនេះ គឺមានតារារួមសិល្បៈជាមួយគ្នា និងអ្នកគាំទ្របានផ្ញើរកម្រងផ្កាជាច្រើន ដើម្បីចូលរួមរំលែកទុក្ខដល់តារាស្រីរូបនេះ និងក្រុមគ្រួសារផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook