CamNews

តន្រ្តី 

MV ទាំង ៣ របស់ Kpop ដែលទទួលបានការ ចូលទស្សនា ច្រើនបំផុតលើ Youtube

ខែកក្កដាកន្លងមកនេះគឺជាខែដែលសំបូរទៅដោយបទចម្រៀង Kpop ថ្មីៗបានចេញផ្សាយហើយ
ចំពោះខែកក្កដានេះផងដែរខាង Youtube បានចេញផ្សាយចំនួន ៦ បទចម្រៀងដែលឋិតក្នុងតារាង
បទចម្រៀង Kpop ដែលទទួលបានការចួលមើលច្រើនបំផុតក្នុង Youtube។

វីដេអូបទចម្រៀង Sexy, Free & Single របស់​ SJ ត្រូវបានទទួលចំណាក់ថ្នាក់លេខ ១ ដោយទទួល
បានការចូលទស្សនាចំនួនជាង ៩ លានដងក្នុងរយះពេល ២៩ ថ្ងៃដែលបទចម្រៀងនេះត្រូវបានចេញ
ផ្សាយកាលពីថ្ងៃទី ២ កក្កដា។

វីដេអូចម្រៀងបទ Gangnam Style របស់ Psy ឋិតក្នុងលំដាប់ថ្នាក់លេខ ២ ដោយទទួលបាន ៩ លាន
ដងនៃការចូលទស្សនាដោយបទចម្រៀងនេះបានចេញផ្សាយកាលពីថ្ងៃទី ១៥ កក្កដា។

I Love You របស់ 2NE1 ដែលចេញផ្សាយកាលពីថ្ងៃទី ៦ កន្លងមកនេះទទួលបានការចួលទស្សនា
ចំនួន ៨ លាន ៥ សែនដង។

ដូចនេះសរុបមកគេដឹងថា SJ នៅតែមានប្រជាប្រិយភាពប៉ុន្តែតារាចម្រៀងបែបកំប្លែង Psy មើលទៅ
ក៏ដូចជាមិនណយណាស់ដែរព្រោះរយះពេល ១៧ ថ្ងៃប៉ុណ្ណោះបទចម្រៀងរបស់គេអាចទទួលបាន
ការចូលទស្សនាជាង ៩ លានដងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖​ Allkpop 

 


Tags: super junior psy 2ne1 kpop youtube