CamNews

តារា 

ល្បីពេញ Facebook ថាឆៃ លីដាឡែន មាន​ផ្ទៃ​ពោះ​ជិត​២ខែ

ភ្នំពេញៈ តារាស្រីស៊ិចស៊ីបញ្ចេមដើមទ្រូង កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យមហាជនជាច្រើន
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ពីនាងបានបង្ហោះលទ្ធផលនៃការពិនិត្យ ផ្ទៃពោះហើយ
នៅក្នុងនោះ លទ្ធផលនោះ បានស្តែងឲ្យឃើញតាមរយៈរូបនោះ កំពុងតែមានផ្ទៃពោះ ប៉ុន្តែ
អ្វីដែលធ្វើឲ្យគេចាប់ អារម្មណ៍ខ្លាំងនោះ គឺនាងអះអាងក្តែងៗថានាងមានកូនហើយ ។

អស់រយៈពេលជាច្រើនខែមក កន្លងមកធ្លាប់មានព័ត៌មានមួយ លើកឡើងថាតារាស្រី កញ្ញា
ឆៃ លីដាឡែន ក្រោយពីត្រូវព្រនង់ពីមហាជន ក្រោយពីស្លៀកពាក់សិចស៊ី រួចមកគេសង្កេត
ឃើញថា នាងហាក់បាត់ឱកាសបង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍រហូត ធ្វើឲ្យនាងសម្រេច
ចិត្ត បញ្ចប់អាជីពសិល្បៈនិងទៅសម្ងំរៀបការមាន គ្រួសារធ្វើព្រងើយ ។

បន្ទាប់ពីលេចឮព័ត៌មាននេះ គេមិនបានឃើញតារាស្រីរូបនេះ ចេញមុខច្រានចោលចំពោះ
ព័ត៌មានរៀបការនោះទេ តែថ្មីៗនេះស្រាប់តែគេឃើញ នាងបង្ហោះលទ្ធផលពិនិត្យផ្ទៃពោះមួយ
នៅលើ Account Facebook  ឈ្មោះ Dalen Dalen (D L D) ហើយនៅក្នុងនោះនាង ក៏បានសរ
សេរជាភាសា អង់គ្លេសដែលមានន័យថា  “ខ្ញុំមានកូនហើយ” ធ្វើឲ្យមិត្តភក្តិរបស់នាងក៏ដូចជា
អ្នកគាំទ្រ នាងជាច្រើន មានការងឿងឆ្ងល់និងបាន Comment សួរនាងបន្តកន្ទុយគ្នា មិនដាច់
ខណៈដែលលទ្ធផលនោះ បានចេញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ប្រមាណ
ជា២រសៀល ។

នៅក្នុងនោះដែលតារាចម្រៀងយ៉េៗ និយមស្លៀកពាក់ខើចលើខើចក្រោម ឆៃ លីដាឡែន ក៏
បានឆ្លើយតបនិងសំនួររបស់មិត្តភក្តិនៅក្នុង Facebook របស់នាងថានាងមានផ្ទៃពោះ ប្រាកដ
មែនហើយ ពេលនេះមានរយៈពេល៧អាទិត្យហើយ តែទោះជាយ៉ាងណានាង មិនបានបញ្ជាក់
លម្អិតថាបុរស ជាឪពុកកូនក្នុង ផ្ទៃនោះជាអ្នកណានោះទេ ។

Looking TODAY មិនទាន់អាចទំនាក់ទំនងទៅ តារាចម្រៀងស្រី ឆៃ លីដាឡែនបានទេ តែទោះ
ជាយ៉ាងណាយើងក៏នៅមិនទាន់ដឹងថា លទ្ធផលដែលនាងបង្ហោះនៅលើ បណ្តាញទំនាក់ទំនង
សង្គម ជារបស់នាងពិតប្រាកដឫយ៉ាងណាទេ មានតែរង់ចាំម្ចាស់សាម៉ីខ្លួននាង ចេញមុខបក
ស្រាយ នៅពេលក្រោយ។ ដោយសារតែលទ្ធផលនៃ ការពិនិត្យផ្ទៃពោះនេះ បានរំលេចឡើង
ក្រោយពីនាងឡើងយន្តហោះបោះពួយទៅដល់ទឹកដីអូស្ត្រាលី ទើបភ្នាក់ងារយើងមិនអាចទាក់
ទង សុំការបកស្រាយពីនាងបាន៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay lidalen entertainment khmer stra actress ឆៃ លីដាឡែន តារាខ្មែរ