ព័ត៌មានរូបភាព ៖ ជាការពិត ទីរមណីដ្ឋាន ដែលត្រូវបានចាត់ចូល ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក មាន ស្ទើរតែពាស ពេញពិភពលោក នៅគ្រប់ទីកន្លែង ទាំងអស់ តាមបណ្តា ប្រទេសនីមួយ។ បើយោងតាម សេច ក្តីរាយការណ៍ ពី អង្គការ UNESCO បានគូសបញ្ជាក់ ដឹងថា នៅលើពិភពលោក យើងនេះ ទីរមណីយដ្ឋាន ដែលត្រូវបាន ចុះបញ្ជី ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក មានជិត ១ ពាន់កន្លែងហើយ។
យ៉ាងណាមិញ បើយោងតាម សេចក្តីរាយការណ៍ ពីទំព័រ VeryFirstTo.com អោយដឹងថា ក្នុងអំឡុងដើមឆ្នាំ ២០១៣ នេះ ទំព័ររបស់ខ្លួន បានចំណាយប្រាក់ សរុបដល់ទៅ ១,៥ លានដុល្លារ ដើម្បីទៅដល់ គោលដៅ ដែលជាទី រមណីយដ្ឋាន បេតិកភណ្ឌពិភពលោក ចំនួន ៩៦២ កន្លែង។ យ៉ាងណាមិញ ជាមួយនឹង ការ លើកឡើង ស្តីពី ទីរមណីយដ្ឋាន មកពីជុំវិញ ពិភពលោក បើយើង៉ ងាកក្រឡេក ទៅមើល ទំព័រ សារព័ត៌ មាន បរទេស CNN ឯណោះវិញ បានចុះផ្សាយ អត្ថបទស្តីពី កំពូល បេក្ខភាព ទីរមណីដ្ឋាន បេតិកភណ្ឌ ពិភពលោក ទាំង ២០ កន្លែង មានសម្រស់ ស្រស់ស្អាត ជាងគេបំផុត ខណៈ អង្គរវត្ត ប្រទេស កម្ពុជា បាន ឈរ នៅចំនុចលេខរៀង កំពូល ចេញផ្សាយ ដោយទំព័រ មួយនេះ ថាមានសម្រស់ស្រស់ ស្អាតជាងគេ បំផុត ខាងក្រោមនេះ គឺជាបណ្តា ទីរមណីយដ្ឋាន បេតិកភណ្ឌពិភពលោក ដែលត្រូវបាន ចាត់ចូល ថាជាទី រម ណីយដ្ឋាន បេតិកភណ្ឌ ពិភពលោក ស្រស់ស្អាត បំផុត ជ្រាបកាន់តែច្បាស់ តាមដានទស្សនា ទាំងអស់ គ្នា ណា៎ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN