CamNews

តារា 

ពេជ្រ ថាវរ៉ា គ្រោង​ចំណាយ​ទុន រាប់​ពាន់​ដុល្លារ បើក​ហាង​លក់​សម្លៀកបំពាក់

ភ្នំពេញ៖ ក្រោយពីប្រកាសឲ្យ មហាជនបានដឹង ពីការបើកបេះដូង ទទួលយកស្នេហ៍ ជាថ្មីឡើង
វិញ កញ្ញា ពេជ្រ ថាវរ៉ា ពេលនេះបានបង្ហើប ប្រាប់ឲ្យដឹងផងដែរ ពីគម្រោងចំណាយ លុយខ្ទង់
ពាន់ដុល្លារ ក្នុងការបើកហាងលក់ សម្លៀកបំពាក់មួយ កន្លែងពេល ខាងមុខដ៏ខ្លីនេះ។

តារាសម្តែង និង ជាតារាម៉ូឌែលស្រីវ័យ២៧ ឆ្នាំកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយប្រាប់គេហទំព័រ
Looking TODAY ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រៅពី អាជីពសិល្បៈ នាង
កំពុងមានគម្រោង ត្រៀមបើកហាង លក់សម្លៀកមួយកន្លែង ហើយមួយវិញទៀត នាងក៏ចង់បើក
ហាងធ្វើសក់ ក្នុងពេលតែមួយ ជាមួយគ្នានេះផងដែរ។ ប៉ុន្តែដោយសារតែគ្មាន ពេលវេលាគ្រប់
គ្រាន់ ទើបនាងសម្រេចចិត្ត ជ្រើសរើយយកការ បើកហាងលក់ សម្លៀកបំពាក់មុនសិន ។

តារាសម្តែងស្រី ដែលទស្សនិកជនបានស្គាល់ តាមរយៈការដើរតួ សម្តែងធ្វើជាម្តាយ ក្នុងខ្សែររឿង
ជាច្រើន ពេជ្រ ថាវរ៉ា បានបន្តថា ជំហានដំបូងបង្អស់ នាងបានសម្រេចចិត្តរួចហើយ គឺបើកហាង
លក់សម្លៀកបំពាក់ ព្រោះថានៅពេលដែ លនាងហាងលក់ សម្លៀកបំពាក់ អាចទុកឲ្យម្តាយ ឬមួយ
បងប្អូនជួយមើល ការខុសត្រូវបានពេលណា ដែលនាងជាប់រវល់ ក្នុងការថតសម្តែង។ ម្យ៉ាងទៀត
ពេលដែលទំនេរ នាងអាចឡើងទៅ យកខោអាវមកពីថៃ និង ពីប្រទេសផ្សេងៗមកលក់។ប៉ុន្តែបើ
បើកធ្វើអ្វីផ្សេងពីនេះ គឺតម្រូវឲ្យនាងនៅមើល ការខុសត្រូវជាប់ជានិច្ច ដោយមិនអាចដកឃ្លា ទៅ
ណាមកណាបាននោះទេ។

ស្រីស្រស់សម្បុរស្រអែម កញ្ញា ថាវរ៉ា បាននិយាយឲ្យដឹងទៀតថា គម្រោងមួយនេះអាច និងលេច
ចេញជារូបរាងឡើង ប្រហែលជារយៈ២ខែខាងមុខទៀត។ ចំណែកឯដើម ទុកដែលត្រូវនឹងចំណាយ
ជំហាន ដំបូងមិនក្រោមពី៤ ពាន់ដុល្លារនោះទេ។ កញ្ញា ពជ្រ ថាវរ៉ា បានបញ្ជាក់ ថាលុយដែលនឹង
ត្រូវ យកមកចំណាយ លើការបើកហាង លក់សម្លៀកបំពាក់ នេះគឺជាចំណែក លុយរបស់នាងខ្លះ
និង លុយរបស់ម្តាយនាងខ្លះ។

ជាមួយនឹងការបង្ហើបប្រាប់ឲ្យដឹងនេះ កញ្ញា ពេជ្រ ថាវរ៉ា ក៏បានដាក់ក្តីសង្ឃឹមថា នាងនឹងទទួលបាន
ជោគជ័យ ក្រោយពីហាងលក់សម្លៀកបំពាក់ បានលេចជារូបរាងឡើង និងចាប់ផ្តើមដំណើរលក់នៅ
លើទីផ្សាយនៅពេល ខាងមុខដ៏ឆាប់ៗនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich thavra entertainment khmer star model