CamNews

ព័ត៌មានជាតិ 

Manny Pacquiao មានបំណងចង់ប្រកួតជា​មួយ Floyd សារជាថ្មី

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដែលទទួលបានការគាំទ្រខ្លាំងប្រចាំប្រទេស ហ្វីលីពីន ឈ្មោះថា ប៉ាក់គីអៅ បាន​​ថ្លែងប្រាប់អ្នកសារព័ត៌មានជាថ្មីទៀតថា កីឡាករ ចង់ប្រកួតជាមួយ Floyd ម្ដងទៀតនាឆ្នាំ ២០១៦ ក្រោយ​ពីការចាញ់ដោយមិនអស់ចិត្ដនឹង លទ្ធផលបង្ហាញរបស់គណៈចៅក្រម។ 

ប្រភពរបាយការណ៍ព័ត៌មានរបស់គេហទំព័រ bleacherreport បានចុះផ្សាយឲ្យដឹងថា ប៉ាក់គីអៅមិនទាន់អស់ចិត្ដ​នឹងលទ្ធផលប្រកួតនៅពេលនេាះនៅឡើយទេ ដោយលទ្ធផលគាត់រំពឹងទុកថា គាត់គឺជាអ្នកឈ្នះ ពីព្រោះការ​វាយ​របស់គាត់ ចូលបានច្រើន ហើយសន្ធាប់ខ្លាំង លើដៃគូរ ខណៈដែល ពេលនោះ​ Floy រត់គេចពេញសង្វៀន តែម្ដង ។ ប្រិយមិត្ដទស្សនាជាច្រើន ក៏លើកឡើងដែរថា មិនសូវជានៅប្រកួតឲ្យនឹងមួយកន្លែងនោះទេ ដោយ​ហេតុគេនិយមថយក្រោយរហូត។ 

ប៉ាក់គីអៅ បានប្រាប់ទៅអ្នកសារព័ត៌មានថា រូបលោក ពេលនេះ​ចង់ផ្ដោតសំខាន់រឿងផ្នែក នយោបាយស្រុក​ទេសឲ្យបានច្រើន ហើយក៏ ចង់ប្រកួតជាមួយ Floyd នៅឆ្នាំខាងមុខ។ គាត់បានរៀបចំខ្លួនរួចជាស្រេចទៅហើយទាំងកាយទាំង ចិត្ដ សម្រាប់ការប្រកួតម្ដងទៀត ហើយគាត់សង្ឃឹមថា គាត់នឹងធ្វើបានល្អ​ជាង កាលគ្រាប្រកួតលើកមុន ។ 

កាលពីប្រកួតចាញ់ ម្ដងមុន Floyd ធ្លាប់បានសន្យាថានឹងយល់ព្រមចូលខ្លួន ប្រកួតម្ដងទៀត នៅចុងឆ្នាំ ២០១៥​ ប៉ុន្ដែក្រោយមកទៀត គេក៏បានបដិសេធថាមិនប្រកួត ឡើងវិញនោះទេ ថែមទាំងថា ប៉ាក់គីអៅ​គឺជា មនុស្សកំសាក មិនទទួលខុសត្រូវ ពីព្រោះបាក់គីអៅ បាននិយាយថា ខ្លួនមានរបួសស្មាទើប ទើបមិនអាច​ប្រកួត ឲ្យអស់ពីសមត្ថភាព​។ 

ទន្ទឹមគ្នានោះដែរ Floyd ថ្មីៗនេះ ទើបតែបានសម្រេចជ្រើសរើសគូរប្រកួតចុងក្រោយគឺកីឡាករ Andre Berto សម្រាប់ការប្រកួតនៅថ្ងៃទី ១២ ខែកញ្ញា​ ខាងមុខ មុនពេលបឹទអាជីពជាកីឡាករ។​ ប៉ុន្ដែសេចក្ដីសម្រចនេះ ពិត​​ជាពិបាក នឹងគួរឲ្យជឿជាក់ណាស់ថា Floyd ពិតជាចាកចេញពី អជីពជាកីឡាករមែននោះ បន្ទាប់ពីមួយប្រកួតចុងក្រោយទៀត។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ bleacherreport 


Tags: boxing news Manny Pacquiao Floyd