ព័ត៌មានកីឡា៖ អាជីពជាកីឡាករប្រដាល់របស់ ប៉ាក់គីអៅ កាន់តែរំកិលខ្លួនខិតទៅរកទីអវសាន្ដទៅហើយ ខណៈដែល Floyd ដៃគូរចាស់របស់កីឡាករ ក៏បានទើបតែចូលនិវត្ដកាលពី ប៉ន្មានខែមុននេះ ក្រោយពីទទួលជោគជ័យមួយការប្រកួតចុងក្រោយជាមួយ Andre Berto។
លោក Bob Arum ដែលជាមន្ដ្រីជាន់ខ្ពស់តែងតែនៅក្បែ បាក់គីអៅ ជានិច្ចនោះបានថ្លែងថា ប៉ាក់គីអៅ បាននិយាយជាមួយគាត់នាកំលុងពេលអាហារពេលល្ងាច ក្នុងទីក្រុង New York កាលពីចុងសប្ដាហ៍មុនថា គាត់នឹងលែងដើរចោល តួនាទីគាត់ជាអ្នកនយោបាយទៀតហើយ ពីព្រោះគាត់បានអវត្ដច្រើនណាស់កន្លងមក ហើយការសម្រេចចិត្ដជ្រើសរើសដៃគូរប្រកួត ចុងក្រោយ គឺមានចំនួន ៣រូបដែលជា ត្រូវជ្រើសរើស បន្ទាប់ពីនោះ គាត់នឹងកំណត់ពេលវេលាប្រកួត មិនឲ្យលើសពីថ្ងៃទី ៩ មេសានោះទេ។ សមាសភាពកីឡាករ បីរូបដែលត្រូវបានបង្ហាញមានដូចជា Terence Crawford, Amir Khan និង Timothy Bradley។
ប្រភពដដែលបានបន្ដទៀតថា គាត់ពិតជាសប្បាយជំនួស ប៉ាក់គីអៅ ជាខ្លាំង ដោយមើលឃើញថា រឿងមួយដែល អាចជារឿងសំខាន់សម្រាប់ប៉ាក់គីអៅ គឺគាត់ពិតជាចង់ក្លាយជា ថ្នាក់ដឹកនាំប្រទេសហ្វីលីពីនជាខ្លាំង ដោយគាត់ចង់ជួយដល់ប្រជាជនប្រទេសគាត់ ដោយលះបង់អាជីពជាកីឡាករ ។
គូសបញ្ជាក់ផងដែរថា ប៉ាក៉គីអៅ គ្រោងនឹងឈរឈ្មោះជាបេក្ខជនបោះឆ្នោតតំណាងរាស្រ្ដនា អាណត្ថិក្រោយនេះ ដែលនឹងធ្វើឡើងនៅឆ្នាំ ២០១៦ ក្រោមការសំណូមពរពីអ្នកគាំទ្រ និងសម្រចគោលបំណង ក្ដីសុបិន្ដគាត់កន្លងមក ។
កីឡាករ Terence Crawford
កីឡាករ Timothy Bradley
កីឡាក Amir Khan
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingjunkie