ព័ត៌មានកីឡា៖ បើទោះបីជាជើងការណ៍របស់ស្ដេចប្រដាល់ ហ្វីលីពីន គឺលោក Bob Arum មិនបានបញ្ជាក់ឲ្យបានច្បាស់ក៏ដោយក្ដីថា រវាងអ្នកទាំងពីរ នៅមានទំនាក់ទំនង កិច្ចចរចានៅឡើយ ប៉ុន្ដែនៅពេលនេះ កីឡាករដោយផ្ទាល់តែម្ដង បានបញ្ជាក់លើ វីដេអូរខ្លី ដោយឆ្លើយទៅសំណួររបស់អ្នកគាំទ្រគាត់ តាមរយៈ FB ដោយបញ្ជាក់យ៉ាងច្បាស់ថា កីឡាករ នៅមិនទាន់បានជ្រើសរើសគូរប្រកួត បន្ទាប់នៅឡើយ ហើយទំនាក់ទំនងរវាងកីឡាករ នឹង Floyd គឺកំពុងតែស្ថិតក្នុងការចរចារនៅឡើយ ដែរ។
ក្នុងកម្រងសំណួរដែលបានចោទសួរទៅកាន់ កីឡាករ គឺទាក់ទងទៅនឹងដំណើរជីវិតអាជីពជាអ្នកកីឡា ខណៈដែលសំណួរទីមួយ បានសួរថា ប្រសិនជាកីឡាករ មិនមែនជាអ្នកប្រដាល់ តើកីឡាករនឹងធ្វើអ្វីវិញទៅ? ប៉ាក់គីអៅ បានឆ្លើយតបមកវិញថា ប្រសិនបើគាត់មិនមែនជាកីឡាករ នោះគាត់គឺគ្រាន់តែមនុស្សម្នាក់សាមញ្ញតែប៉ុណ្ណោះ ។ ហើយសម្រាប់សំណួរបន្ទាប់ ដែលសំខាន់និង ជាក្ដីប្រាថា្ននូវចំលើយដែលចង់ពីសំណាក់មហាជនដែលគាំទ្រផងទៀតនោះ បានសួរទាក់ទងនឹងជ្រើសដៃគូរប្រគួតចុងក្រោយមុនពេល ដែលកីឡាករ នឹងត្រូវ ចូលនិវត្ដ។ ចំណែកកីឡាករក៏បានឆ្លើយវិញយ៉ាងច្បាស់ថា ចំពោះដៃគូរបន្ទាប់ គឺមិនទាន់ បានកំណត់នៅឡើយទេ ហើយ ហើយម្យ៉ាងវិញទៀត គាត់កំពុងតែចរចាជាមួយ Floyd អំពីការប្រកួតម្ដងទៀត ។
តោះទស្សនាវីដេអូខាងក្រោម៖
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ digitaljournal.