ព័ត៌មានកីឡា៖ ក្រោយពេលដែលស្ដេចប្រដាល់ជនជាតិ ហ្វីលីពីន បានចេញដំណឹងថា រូបលោកកំពុងតែពិភាក្សា ចរចាគ្នាជាមួយ Floyd នឹងប្រកួតឡើងវិញម្ដងទៀតនៅឆ្នាំក្រោយ Floyd ក៏បានប្រតិកម្មឆ្លើយតបមកវិញយ៉ាងឆាប់រហ័សថា ការអះអាងរបស់ប៉ាក់គីអៅ " ខុសស្រឡះ " ដោយរូបគាត់បានចូលនិវត្ដហើយ ហើយក៏លែងវិលត្រលប់មកវិញទៀតផងដែរ។
ថ្មីៗនេះ បាក់គីអៅ បានបញ្ញាក់ស្មារតីអ្នកគាំទ្ររបស់ខ្លួន ពីដំណឹងថា លោកកំពុងតែចរចា មួយនឹង Floyd លើរឿងប្រកួតឡើងវិញ នៅឆ្នាំក្រោយ។ នេះគឺជាដំណឹងលើកទី២ហើយ ក្នុងកំលុងពេលពីរខែកន្លងមកនេះ ដែលដំណឹងបានលេចឡើងអំពីការប្រកួតឡើងវិញ ។ ប៉ុន្ដែទោះជាយ៉ាងណា Floyd បានបដិសេធ ថាពាក្យសម្ដីដែល បាក់គីអៅ បានលើកឡើងគឺ ខុសស្រឡះ។
យោងតាមពាក្យសម្ដីរបស់លោក Stephen A. Smith ភ្នាក់ងាព័ត៌មានរបស់ ESPN បានថ្លែងថា គាត់ក៏មិនជឿលើ ប៉ាក់គីអៅ ដែរថា Floyd បានកំពុងតែជជែកជាមួយគាត់លើការប្រកួតឡើងវិញ ព្រោះថា គាត់បានទាក់ទងជាមួយ Floyd តាមរយៈការផ្ញើរសារទៅគ្នាទៅវិញទៅមក ដោយ Floyd គាត់ប្រាប់ថា គាត់មិនបានជជែកគ្នាអ្វីជាមួយ ប៉ាកគីអៅ លើការប្រកួតឡើងវិញនោះទេ។ តែប្រសិនជា ការះអាងរបស់ប៉ាក់គីអៅ ពិតជាត្រឹមត្រូវមែននោះ មានតែ Floyd កុហក់គាត់ជាមិនខានឡើយ ។
អាន៖ វីដេអូ លោក ប៉ាក់គីអៅ និយាយដោយផ្ទាល់ថា ទំនាក់ទំនងប្រកួតសារជាថ្មីរវាងលោក នឹង Floyd កំពុងតែចរចារនៅឡើយ
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .boxingnews24