CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ សុំប្រកួត ត្រឹមតែម្ដងទៀតប៉ុណ្ណោះ នឹងចូលនិវត្ដហើយ

ព័ត៌មានកីឡា៖ កំពូលអ្នកប្រដាល់ជនជាតិ ហ្វីលីពីន ដែលល្បីល្បាញខ្លាំងក្នុងទឹកដីអាស៊ី ឈ្មោះថា ប៉ាក់គីអៅ បានប្រកាសជាផ្លូវការ នឹងដកខ្លួនពីវិស័យកីឡា ត្រឹមមួយប្រកួតចុងក្រោយ នៅថ្ងៃទី០៩ ខែមេសាខាងមុខនេះ ដោយប៉ះជាមួយនឹងដៃគូរ Timothy Bradley ។ 

ដកស្រង់ពាក្យសម្ដីរបស់ ប៉ាក់គីអៅ ដោយផ្ទាល់កាលពីសន្និសិតការសែតនៅថ្ងៃអង្គារ បានថ្លែងថា គាត់នឹងចូលនិវត្ដពីអាជីពជាកីឡាករប្រដាល់ហើយ ក្រោយពេលប្រកួតជាមួយ ដៃគូរចុងក្រោយ ប៉ះជាមួយ​ Timothy Bradley ។ ហើយមូលហេតុដែលគាត់សម្រេចចិត្ដដើរចេញពីទ្រនំមួយនេះ ព្រោះគាត់ចង់បាន​​ពេលវេលាគ្រប់គ្រាន់ដើម្បីផ្ដោតសំខាន់លើអាជីពថ្មីរបស់គាត់។ ទន្ទឹមគ្នានោះផងដែរ លោក ​​ Eddie Alinea អ្នកនាំពាក្យកីឡាករ ក៏បានថ្លែងផងដែរថា គាត់ចង់បញ្ឈប់ពីអាជីពពីកីឡាករ ប្រដាល់ ដោយហោចណាស់ ក៏បានប្រកួតសងសិកជាមួយ Floyd ម្ដងទៀតដែរ ។ 

ប៉ាក់គីអៅ ប្រកួតចុងក្រោយ ចាញ់ Floyd ដោយពិន្ទុ ដែលធ្វើឲ្យមានការរំជើបរំជួលទូទាំងអន្ដរទ្វីប នឹងលទ្ធផលដែល បានសម្រេច ហើយលទ្ធផលសម្រេចចិត្ដនឹងផ្ដល់ឱកាសចុងក្រោយ កីឡាករ ស្ទើរតែទទួលបាន ប៉ុន្ដែត្រូវ Floyd លុបចោលវិញ ព្រោះសេចក្ដីខឹងក្រោធដោយយល់ថា ប៉ាក់គីអៅ ជាមនុស្សកំសាក មិនទទួលស្គាល់ សមត្ថភាពយក លេសមានជម្ងឺដៃថា ជាមូលហេតុដែលចាញ់ទៅវិញ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbn


Tags: Sport News Boxing Floyd Pacquiao