បន្ទាប់ពីលេចចេញនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ផ្លូវការរបស់ Selena Gomez, រូបភាពអាក្រាតកាយរបស់នាងមួយនេះ ត្រូវបានគេចែករំលែកគ្នា ពីមួយទៅមួយលើអ៊ីនធឺណេត យ៉ាងឆាប់រហ័ស។ នៅក្នុងរូបភាព Selena បានឈរនៅក្បែរបង្អួច ដែលមានពន្លឺថ្ងៃជះចូលមក បង្ហាញនូវរូបរាង ដែលមិនមានអ្វីពាក់នៅលើខ្លួនទាល់តែសោះ នៅពីក្រោយស្បៃវាំងនន ដ៏ស្តើង មួយ។
ជំនួសឲ្យពាក្យរិះគន់ ការបង្អួតដងខ្លួន ស្លៀកខ្យល់ដណ្តប់មេឃរបស់ តារាចម្រៀងស្រីវ័យក្មេង ម្នាក់នេះ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណេត បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង និងបាន និយាយពាក្យសរសើរ ជាច្រើនចំពោះរូបភាពនេះផងដែរ។ អ្នកគាំទ្រនាង បានបញ្ចេញមតិយោ បល់ថា ចំពោះរូបភាពអាក្រាតកាយនេះ Selena មិនត្រឹមតែចង់លុបបំបាត់នូវព័ត៌មានចចាម អារាម ដែលថានាងកំពុងតែមានផ្ទៃពោះ ប៉ុណ្ណោះទេ នាងថែមទាំងចង់បញ្ជាក់ទៅកាន់មនុស្ស គ្រប់គ្នាថា នាងនឹងបំភ្លេចចោលទាំងអស់ គ្រប់រឿងរ៉ាវកន្លងទៅ ដើម្បីក្លាយជារូបនាង ដូចពីមុន វិញ ដើម្បីបានស្រលាញ់ Justin Bieber ដោយមិនត្រូវការគិតអ្វីច្រើនទៀត។
Selena Gomez បានបង្ហោះរូបភាពអាក្រាតរបស់ខ្លួនភ្លាម បន្ទាប់ពី Justin Bieber បានបង្អួត នូវ រូបភាពមួយសន្លឹក បង្ហាញសាច់ដុំដើមទ្រូង នៅលើបណ្តាញទំនាក់ទំនង សង្គមរបស់ខ្លួន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing