CamNews

តារា 

ស្រក់ទឹកភ្នែកក្រោយអានសំបុត្ររបស់ SM Entertainment ផ្ញើរទៅកាន់អ្នកគាំទ្ររបស់ Jonghyun

កូរ៉េ ៖ SM Entertainment ជាក្រុមហ៊ុនមួយដែល Jonghyun ជ្រនក្រោមទ្រនំមួយនេះក្នុងនាមជាតារាចម្រៀងម្នាក់ កាលពីលោកនៅមានជីវីត បានបង្ហាញនូវសំបុត្រមួយ ដើម្បីថ្លែងអំណរគុណទៅដល់ អ្នកគាំទ្រចំពោះការចូលរួមរំលែកទុក្ខ និងបានចូលរួមគោរពវិញ្ញណខណ្ឌ ជាលើកចុងក្រោយរបស់តារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះមួយដួងនេះ ។ 

នៅក្នុងសំបុត្រនោះបានសរសេរដូចតទៅ "ថ្ងៃនេះពួកគេយើងនឹងបញ្ចូន Jonghyun ទៅកាន់កន្លែងដែលស្ងប់សុខតាមដែលលោកតែងតែប្រាថ្នា។ ពួកយើងតំណាងអោយក្រុមគ្រួសារសព សូមថ្លែងអំណរគុណដល់ការស្រលាញ់ និងលើកទឹកចិត្តដល់អ្នកម្តាយនិងបងស្រី Jonghyun និងសមាជិកក្រុមរបស់ SHINee ទាំងអស់ ។ ហើយទាំងនេះគឺជាអ្វីដែល SM Entertainment ចង់ប្រាប់ទៅកាន់អ្នករាល់គ្នា ។ ពួកយើងសូមបង្ហាញការដឹងគុណទៅកាន់​ Fans ហើយជាពិសេសគឺអ្នកដែលបានឆ្លៀតឱកាសចូលរួមពិធីបុណ្យសព ខណៈពេលដែលមមាញឹកជាមួយនឹងការងារផង ហើយអាកាសធាតុក៏ត្រជាក់ខ្លាំងទៀត ហើយពួកយើងពិតជាអរគុណចំពោះការលះបង់ដ៏ធំធេងរបស់អ្នកទាំងអស់គ្នា។ ទទ្ទឹមនឹងនេះផងដែរ យើងក៏សូមអរគុណដល់មិត្តសិល្បៈជាច្រើនរបស់ Jonghyun ផងដែរ ចំពោះការចូលរួម។ អរគុណម្តងទៀតចំពោះការស្រលាញ់និងការរំលែកទុក្ខ ហើយចង់ប្រាប់ថា Jonghyun នឹងមិននៅម្នាក់ឯង ឯកោ ដូចដែលលោកគិតនោះទេ ព្រោះមានមនុស្សជាច្រើននឹងនៅក្បែរលោក ហើយលើទឹកចិត្តពីចម្ងាយជានិច្ច។ ហើយពួកយើងសង្ឃឹមថា រាល់ចម្រៀងទាំងអស់របស់ Jonghyun និងចំណង់ចំណូលចិត្តរបស់លោក ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលជារបស់លោក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច បើទោះបីជារូបរាងកាយរបស់តារាចម្រៀងឆ្នើមមួយនេះ មិនបានស្ថិតនៅលើលោកនេះទៀតក៏ដោយចុះ" ៕

-ចុចអាន ៖ រឿងអស្ចារ្យ ២ យ៉ាងដែល Fans មិនដឹងថា Jonghyun លះបង់យ៉ាងខ្លាំង មុនស្លាប់មួយថ្ងៃ




ទស្សនាវីដេអូនៅខាងក្រោម 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea