CamNews

តារា 

កុំច្រឡំណា! ការពិតតារាស្រីស្លៀកខ្លីវ័យ ៥០ ឆ្នាំ មិនមែនជាម្តាយបង្កើតរបស់ Lee min ho ទេ គ្រាន់តែជា...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិកូរ៉េ នាង Kim Sung Ryung ត្រូវបានអ្នកប្រមាញ់រូបថតដែលកំពុងតែស្លៀកខោខ្លីបញ្ចេញសាច់ ស ខ្ចី រហូតមាន Fans មួយចំនួនសឹងតែមិនជឿថា នាងមានអាយុដល់ទៅ ៥០ ឆ្នាំ ។​

មានមនុស្សជាច្រើនកោតសរសើរមិនដាច់ពីមាត់ថា អតីតបវរកញ្ញា កាលពីឆ្នាំ ១៩៨៨ រូបនេះ គ្មានការវិវត្តន៏ណាមួយឃើញថា សម្រស់របស់នាងអន់ថតទាល់តែសោះ បើទោះបីជានាងមានអាយុច្រើនឡើងៗក៏ដោយចុះ ។ 

ជាងនេះទៅទៀត នាង Kim Sung Ryung ត្រូវបានគេដឹងថា នាងមិនត្រឹមតែជា តារាស្រីកំពូលសម្រស់នោះទេ ។ តារាស្រីកើតឆ្នាំ ១៩៦៧ រូបនេះក៏ជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកូរ៉េផងដែរ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រីវ័យ ៥០ ឆ្នាំ រូបនេះ មិនមែនជាម្តាយបង្កើតរបស់ តារាសម្តែងរូបសង្ហា លោក Lee min ho នោះទេ ពោលគ្រាន់តែជាម្តាយនៅក្នុងរឿង "The Heirs" ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣ កន្លងផុតទៅ ។ ដូច្នេះហើយសូមបងប្អូនកុំមានការភន្ត័ច្រឡំឲ្យសោះ ៕

-ចុចអាន ៖ អ្នកគាំទ្ររបស់ Lee min ho ពិបាកចិត្តខ្លាំង ក្រោយលោកប្រកាសថ្ងៃចូល​បម្រើ​ទ័ព









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ eva 


Tags: Lee min ho Suzy Seoul South korea kpop Kim Sung Ryung