កូរ៉េ ៖ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ កំពូលតារាចម្រៀងសិចសុីប្រចាំប្រទេសកូរ៉េ នាង HyunA បាននិយាយថា ខ្លួនគឺជាកូនស្រីច្បងនៅក្នុងគ្រួសារ ហើយនាងមានប្អូនប្រុស ២ នាក់ ដែលម្នាក់មានអាយុក្មេងជាងនាង ៦ ឆ្នាំ និងម្នាក់ទៀតក្មេងជានាង ៨ ឆ្នាំ ។ ប្អូនប្រុសទាំងពីររបស់នាងសុទ្ធតែជាបុរសសង្ហា តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបញ្ជាក់ ។
ម្ចាស់បទ "Change" ថ្មីៗនេះ បានបង្ហើបប្រាប់ថា ប្អូនប្រុសទាំងពីររបស់នាង កំពុងតែសិក្សាពីរបៀបលេងបាល់ទាត់នៅក្នុងប្រទេសអេស្ប៉ាយ ដើម្បីក្លាយជាអ្នកអាជីពមួយរូប ។ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ប្អូនប្រុសទាំងពីររបស់ HyunA មានអត្តចរិកចាស់ទុំជាងអាយុទៅទៀត ហើយពួកគេក៏មិនធ្លាប់សូមប្រាក់ឧបត្ថម្ភពីរូបនាងឡើយ ។
ពិតជាមិនធម្មតាមែន ប្អូនប្រុសទាំងពីររបស់កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េរូបនេះ មិនត្រឹមតែសង្ហា មានអត្តចរិកចាស់ទុំទេ ថែមទាំងជាមនុស្សពូកែសន្សំសំចៃថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop