CamNews

តារា 

នៅ សូនីតា បដិ​សេធ​ព័ត៌​មាន​ថា មាន​អ្នក​ធានា​ឲ្យ​ចេញ​ទៅ ដើរ​លេង​នៅ​ជប៉ុន

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់គេហទំព័រ
LookingTODAY ថាតារាសម្តែង និងជាពិធីការិនីសម្បូរមន្តស្នេហ៍កញ្ញា នៅ សូនីតា មានអ្នក
ធានាឲ្យចេញទៅ ដើរលេងនៅប្រទេសជប៉ុន ។ ខណៈនោះគេហទំព័រ LookingTODAY ក៏បាន
ចុះផ្សាយ ដោយដាក់ចំណងជើងថា "នៅ សូនីតា មានអ្នកធានា ឲ្យចេញទៅដើរលេងនៅជប៉ុន"
តែពេលនោះ LookingTODAY មិនអាចទាក់ទងសុំការស្រាយបំភ្លឺ ពីកញ្ញា នៅ សូនីតា បានទេ
ដោយសារទូរស័ព្ទរបស់នាងគ្មានអ្នកទទួល ។

តែថ្មីៗនេះ នៅក្នុងជំនួបជាមួយ LookingTODAY តាមសារអេឡិចត្រូនិច ពីប្រទេសជប៉ុន កញ្ញា
នៅ សូនីតា បានបដិសេធពីព័ត៌មានទាំងនេះ ដោយនាងបានលើកឡើងថា ការចេញទៅប្រទេស
ជប៉ុននេះ នាងមិនមែនទៅដើរលេង ដូចដែលពាក្យលេចឮនោះទេ ហើយនាងក៏គ្មានអ្នកណាធានា
ឲ្យនាងចេញទៅដើរលេងនោះដែរ ។ តែនាងចេញទៅប្រទេសជប៉ុននេះ គឺចេញទៅលក្ខណៈការ
ងារ សិល្បៈរបស់នាងតែប៉ុណ្ណោះ ។

បើតាមការឆ្លើយឆ្លងសារអេឡិចត្រូនិច សូនីតា បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ គឺមានរយៈ
ពេល២សប្តាហ៍ហើយ ដែលនាងបានទៅដល់ និងសម្តែងលើទឹកដីសេដ្ឋកិច្ច ។ មិនតែប៉ុណ្ណោះ
តារាសម្តែងដែលកំពុងតែ មានប្រជាប្រិយភាពរូបនេះ បានឲ្យដឹងទៀតថា ការចេញទៅសម្តែង
នៅប្រទេសជប៉ុននេះ គឺនាងមិនមែនចេញទៅតែម្នាក់ឯងនោះទេ គឺរួមដំណើរជាមួយអ្នកសិល្បៈ
ជាច្រើននាក់ផ្សេងទៀត ។

កញ្ញា នៅ សូនីតា បានសម្តែងសុទិដ្ឋិនិយមថា បងប្អូនខ្មែរដែលរស់នៅទីនោះ ក៏ដូចជាជនជាតិ
បរទេសរស់នៅទីក្រុងតូក្យូ បានសម្តែងការគាំទ្រយ៉ាងខ្លាំង សម្រាប់សិល្បករ-សិល្បការិនីខ្មែរ
ដែលបានទៅសម្តែងនៅទីនោះ ក៏ដូចជារូបនាងផ្ទាល់ផងដែរ ។

តារាសម្តែងសាច់សសម្បូរមន្តស្នេហ៍ នៅ សូនីតា បានប្រាប់គេហទំព័រ LookingTODAY ថា នៅ
ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០១៣ ខាងមុខនេះ នាងនឹងត្រូវត្រឡប់មកមាតុភូមិកំណើតវិញហើយ រួម
ជាមួយអ្នកសិល្បៈដទៃផ្សេងទៀតផងដែរ ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nov sonita entertainment khmer star