CamNews

កីឡាជាតិ 

សំបុត្រទស្សនា U-16កម្ពុជា ប៉ះ U-15ចិន ដាក់លក់ថ្ងៃនេះ ខណៈ BTV នឹងធ្វើការផ្សាយផ្ទាល់

(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរខួបលើកទី៥៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន រវាងក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា​ (U-16) និងក្រុមជម្រើសជាតិ U-15 ចិន ត្រូវដាក់លក់សំបុត្រចូលទស្សនាថ្ងៃនេះហើយ ក្នុងតម្លៃ ២ប្រភេទ គឺ ១០,០០០រៀល និង ៥,០០០រៀល ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញាខាងមុខ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ទៀតផង។

យោងតាមទំព័រហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានព្រឹកនេះ បានបញ្ជាក់ថា សំបុត្រចូលទស្សនាជំនួបមិត្តភាពខាងលើ នឹងត្រូវដាក់លក់ពីថ្ងៃទី០២ ខែកញ្ញានេះ រហូតដល់អស់ ឬដល់ថ្ងៃប្រកួត ប៉ុន្ដែមិនបានបញ្ជាក់ពីចំនួនសំបុត្រនោះទេ។ គ្រាន់តែបញ្ជាក់ពីតម្លៃធម្មតាដូចកន្លងមក គឺតម្លៃ ១០,០០០រៀល សម្រាប់កន្លែងអង្គុយមានកៅអី និងតម្លៃ ៥,០០០រៀល សម្រាប់កន្លែងអង្គុយគ្មានកៅអី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: U16