CamNews

តារា 

ទីបំផុត! តារាសម្តែងរូបនេះ ទម្លាយរូបថតរៀបការរបស់ខ្លួនហើយ ជាពិសេសអ្នកកំដរ ខាងកូនក្រមុំស្អាតៗអស់ទាស់

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមិត្តស្រីរបស់តារាសម្តែងថៃ លោក Navin tar យល់ព្រមតាមសំណើរសូមរៀបការ កាលពីខែសីហា ឆ្នាំ ២០១៦ នៅទីបំផុតមង្គលការក៏បានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ ២០១៧ ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ kapook បានឲ្យដឹងថា មង្គលការរបស់តារាថៃរូបនេះនិងភរិយាបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០១៧ នេះ ។ យើងសង្កេតឃើញថាកូនក្រមុំនិងកូនកំដរខាងស្រី ពិតជាមានសម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងណាស់ ឃើញហើយចង់លង់តែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា មង្គលការរបស់ លោក Navin tar ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ The Peninsula Hotel និងមានវត្តមានមិត្តជិតដិតជាច្រើនចូលរួមអបអរសាទរថែមទៀតផង ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook