CamNews

តារា 

ចិញ្ចៀនពេជ្រទៀត!! ទើបរៀនចប់ថ្នាក់បណ្ឌិតលោក Navin Tar ត្រៀមដឹកដៃសង្សារចូលរោងការ

តារាថៃ ៖ តារាសម្តែងរូបសង្ហាលោក Navin Tar គឺជាតារាគំរូមួយរូបព្រោះ ថ្វីត្បិតែគាត់មានការមមាញឹកនៅក្នុងវិស័យសិល្បៈក៍ដោយចុះ ប៉ុន្តែលោកនៅតែឆ្លៀតពេលវេលាដែលនៅសេសសល់ ដើម្បីបន្តការសិក្សារហូតដល់រៀនដល់បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា លោក Navin Tar បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងកសិកម្ម ពីសាកលវិទ្យាល័យ Oregon State សហរដ្ឋអាមេរិក ហើយក៍បានបញ្ចប់ថ្នាក់បណ្ឌិតសម្រាប់ជំនាញនេះដូចគ្នា ។

ក្រោយពីបញ្ចប់ការសិក្សារួចហើយ លោក Navin Tar ត្រៀមដឹកដៃសង្សារចូលរោងការ ព្រោះកាលពីថ្ងៃទី ១២ ខែកញ្ញានេះ តារាប្រុសរូបនេះបានបង្ហោះនៅលើគណនី Instagram របស់គាត់ផ្ទាល់ ដោយរូបថតនោះគឺមានលោក និងមិត្តស្រីរបស់គាត់ពាក់ចិញ្ចៀនពេជ្រ ហើយកាន់ដៃគ្នា មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំង Tag ឲ្យគូស្នេហ៍របស់ខ្លួនថែមទៀតផង ។

ដោយសារតែកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិតជាច្រើនបានផ្តល់មតិយោបល់ដូចៗគ្នាថា លោក Navin Tar ត្រៀមដឹកដៃសង្សារចូលរោងការ ក្នុងពេលឆាប់ៗនេះហើយ ៕

-ចុចអាន ៖ តារាល្បីទាំង ៩ដួង ដែលរៀនសូត្របានខ្ពង់ខ្ពស់ជាងគេ រហូតដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook