CamNews

តារា 

ទីបំផុត! តារាថៃ លោក Navin tar សម្រេចបញ្ចប់ជីវិតនៅកំលោះហើយ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ លោក Navin tar ពេលនេះបានសម្រេចចិត្តប្រកាសឲ្យមហាជនបានដឹងហើយថា លោកកំពុងតែត្រៀមនឹងបញ្ចប់ជីវិតនៅកំលោះរបស់លោក ដោយរៀបការជាមួយនិងមិត្តស្រីបណ្តូលចិត្ត ។ 

ក្រោយលេចធ្លាយព័ត៌មានថា លោក Navin tar និងមិត្តស្រីទាក់ទងគ្នា មិនបានប៉ុន្មានផង តារាសម្តែងប្រុសរូបសង្ហាមួយដួងនេះ ក៏ស្រាប់តែបង្ហោះរូបបំពាក់ចិញ្ចៀនជាមួយនិងមិត្តស្រី ហើយពេលនេះក៏ប្រកាសដំណឹងរៀបការទៀត ពិតជាផ្អែមល្អែមខ្លាំងណាស់ ។ 

លោក Navin tar បានបញ្ជាក់ថា ក្រោយពីទាក់ទងគ្នាជាច្រើនឆ្នាំជាមួយនិងសង្សារ គឺអ្នកទាំងពីរហាក់បីដូចជាងាយចុះសម្រុងនឹងគ្នាយ៉ាងខ្លាំង ដូច្នេះហើយទើបលោកសម្រេចចិត្តរៀបការ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar