ថៃ ៖ កាលពីលើកមុនធ្លាប់បានលេចលឺពាក្យចចាមអារាមថា រាជនីកំពូលសម្រស់នាង Pinky Savika និងស្វាមីបានលែងលះគ្នា ប៉ុន្តែតារាស្រីរូបនេះបានចេញមុខបដិសេដភ្លាមៗចំពោះរឿងនេះ ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ ពាក្យចចាមអារាមនេះក៏បានលេចលឺជាថ្មីម្តងទៀត ក្រោយពីតារាស្រីវ័យ ៣១ ឆ្នាំរូបនេះ មិនបានបំពាក់ចិញ្ចៀនរៀបការនៅម្រាមដៃរបស់នាង ។
ប្រភពដដែលបន្តទៀតថា តួស្រីក្នុងរឿង "រាជនីសម្លេង" រូបនេះ បានរើសឥវ៉ាន់ចាកចេញពីផ្ទះស្វាមីរបស់នាង អសើរលីងហើយ ។
នៅក្នុងផងដែរ លោក Petch Itti Chawalittamrong ដែលជាស្វាមីរបស់តារាថៃរូបនេះក៏បានបង្ហោះសារខូចចិត្តមួយ ដោយលើកឡើងថា "ការខកបំណងបំផុតគឺអ្វីដែលបានកើតឡើង នៅពេលដែលអ្នកជឿជាក់លើពាក្យសម្តីរបស់ពួកគេ ដែលបានជំនួសដោយទង្វើ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily