CamNews

តារា 

តួប្រុសក្នុងរឿង "Train To Busan" ត្រូវស្រីស្អាតម្នាក់ ប្រកាសកប់ៗមាត់ថា...

កំសាន្ត ៖ តារា​សម្ដែងស្រីនាង​ Kim Go Eun ចាប់​ផ្ដើម​មាន​ភាព​ល្បីល្បាញ​កាន់​តែ​ខ្លាំង​ ក្រោយ​បង្ហាញ​វត្តមាន​ក្នុង​រឿង​ "Goblin" ជាមួយ​តារា​សម្ដែងលោក​ Gong Yoo ។ 

អ្នកទាំងពីរចាប់ផ្តើមជិតដិតនឹងគ្នាកាន់តែខ្លាំងឡើង​ ក្រោយពីជួបគ្នាជាញឹកញាប់នៅពេលដែលសម្តែង ។ នៅក្នុងផងដែរ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ប្រកាសកប់ៗមាត់ថា ខ្លួនពិតជាពេញចិត្តលើរូបលោក Gong Yoo ហើយម្យ៉ាងវិញទៀត តារាសម្តែងរូប ធ្លាប់ជានិមិត្តរូបរបស់នាងទៀតផង ។ ទទ្ទឹមនឹងនេះ រូបគេក៏ពេញចិត្តពេញថ្លើមក្នុងការរួមការងារជាមួយ តួប្រុសក្នុងរឿង "Train To Busan" ខ្លាំងណាស់ដែរ ។​ នាង​ Kim Go Eun បញ្ជាក់ ។ 

គួរបញ្ជាក់ឲ្យដឹងថា កិច្ចសម្ភាស៍មួយនេះ ត្រូវបានអ្នកកាសែតសាកសួរផ្ទាល់ទៅដល់នាង Kim Go Eun ជាមួយ​និងទស្សនាវដ្តី​ "Marie Claire Hong Kong"​ ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Gong Yoo Kim Go Eun Seoul South Korea Kpop