CamNews

មិកស៊ិកូចាប់មេបណ្តាញរត់ពន្ធគ្រឿងញៀន


យោងតាមគេហទំព័រfoxnews នៅថ្ងៃទី៤ ខែកក្កដាបានអោយដឹងថា
អជ្ញាធរមិកស៊ិកូចាប់ Jesus Enrique Rejon Aguilar ដែលត្រូវជាជនដែល
គេតាមចាប់ខ្លួនបំផុតទី៣គ្រប់គ្រងបណ្ដាញចែកចាយគ្រឿងញៀន
ដ៍ធំមួយ និង ត្រូវគេសង្ស័យមានការទាក់ទងក្នុងការសម្លាប់ភ្នាក់ងារ
គយអាមេរិកកាលពីខែកុម្ភៈកន្លងទៅ។ Jesus Enrique Rejon Aguilar
ធ្លាប់ជាសមាជិកនៃបណ្តាញចែកចាយគ្រឿងញៀនឈ្មោះGulf Cartel
ហើយ ក្រោយមកក៍បង្កើកក្រុមចែកចាយគ្រឿងញៀនខ្លួនឯង។

Jesus Enrique Rejon Aguilar ជាជនដែលគេតាមចាប់បំផុតទី៣ ហើយ
សហរដ្ឋប្រកាសផ្ដល់រង្វាន់ ៥លានដុល្លា សំរាប់ព័ត៍មានទាំងឡាយណាដែលឈាន
ដល់ការចាប់ខ្លួនជនម្នាក់នេះ។ Rejonត្រូវបានបង្ហាញដល់ពួកអ្នកកាសែត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន នៅតំបន់មួយក្រៅទីក្រុងមិស៊ិកកូ។ នៅពេល
ចាប់ខ្លូន Rejon ពុំមានអាវុធជាប់នឹងខ្លួនឡើយ។

ភ្នាក់ងារគយអាមេរិក Jaime Zapata ត្រូវបានគេសំលាប់ រីឯ អ្នករួមការ
ងារម្នាក់ Victor Avila បានរងរបួស។ មួយខែក្រោយមក ប៉ូលិសបានចាប់ខ្លួន
បុរសម្នាក់ឈ្មោះ Julian Zapata Espinoza។ជននេះបានសារភាពថា ការសំលាប់
ភ្នាក់ងារអាមេរិកនោះជាការភាន់ច្រលំ ដោយគេស្មានថាជាឡានរបស់សត្រូវ
ពួកក្រុមរបស់គេ។

ដោយ៖លី

Tags: