CamNews

ភាពយន្ត 

ផលិតកម្ម ភាពយន្តថ្មីមួយ បោះទុនថត ភាពយន្តខ្នាតធំ បម្រើទីផ្សារ ភាពយន្តកម្ពុជា

ភ្នំពេញ៖ ផលិតកម្ម  មេហ្គាហ្វីមល៍ (MEGA FILM) បានប្រារព្ធពិធីក្រុងពលី ដើម្បីធ្វើកាសម្ពោធ ថតនូវខ្សែភាពយន្ត ខ្នាតធំថ្មីមួយ ដែលមានចំណង់ជើងថា «កំណប់ឪខ្ញុំ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៤នៅទីស្នាក់ការ ផលិតកម្ម MEGA FILM នៅសង្កាត់ភ្នំពេញថ្មី  ក្រុងភ្នំពេញ។

នេះជាការផ្តើមបោះជំហានរបស់ MEGA FILM វិនិយោគចូលក្នុងវិស័យភាពយន្ត របស់កម្ពុជា ដើម្បី បម្រើសេចក្តី ត្រូវការ របស់ប្រជាពលរដ្ឋខ្មែរ។

នៅក្នុងខ្សែភាពយន្តថ្មីមួយនេះ គឺបានបង្ហាញអំពី ការអប់រំ និងការតស៊ូ  បង្គប់ទៅដោយមនោសញ្ចេតនា នៃសេចក្តី ស្នេហាដ៏ស្មោះត្រង់ បូករួមទាំងឈុតឆាកកំប្លែង ជាមួយនិងក្រុមកំប្លែងដ៏ល្បី ប្រចំាទូរស្សន៍ CTN និងតារាសម្តែង ល្បីៗនៅក្នុងប្រទេសកម្ពុជា ជាច្រើនរូបទៀត ដោយមានតួឯកស្រី អ្នកនាង សុខ សោម៉ាវត្តី និង តួឯកប្រុស លោក ហូ តារា ដែលកីឡាករក្បាច់គុណល្បុក្កតោ។

លោក វ៉ន ប៊ុនស៊ីម នាយកផលិតកម្ម MEGA FILM បានមានប្រសាសន៍ថា «តាមរយៈរូបភាព ខ្លឹមសារ នៃសាច់រឿង «កំណប់ឪខ្ញុំ» ទាំងមូល គឺបានឆ្លុះបញ្ចំាងពីទិដ្ឋភាពជាក់ស្តែងនៃសង្គមកម្ពុជា នាពេល បច្ចុប្បន្ន ដែលជាប្រទេស មួយ ដែលកំពុងមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដោយន័យមួយ រួមចំណែកក្នុងការផ្សព្វផ្សាយ ជូនដល់ ទស្សនិកជន ជាតិ និងអន្តរជាតិ»។

លោកសង្ឃឹមថា ការថតនូវខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះ  គឺនិងក្លាយទៅជាកត្តារួមចំណែក ក្នុងការ អភិវឌ្ឈន៍ និង អភិរក្ស វិស័យសិល្បៈផងដែរ  ហើយក៏អាចទាក់ទាញចំណាមអារម្មណ៍ពីវិនិយោគិន និងភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត  ដែលសកម្មភាពទាំងអស់នេះ គឺជាផ្នែកមួយសម្រាប់សេដ្ឋកិច្ចជាតិ ស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងការផ្សព្វផ្សាយវប្បធម៌ បានសម្តែង នូវក្តីរីករាយ និង គាំទ្រចំពោះផលិតកម្ម Mega Film ដែលចាប់ផ្តើមថតភាពយន្តទី១របស់ខ្លួន និងជូនពរឲ្យទទួលជោគជ័យ។ លោក ថា នេះសម្រេចចិត្តវិនិយោគរបស់ផលិតកម្ម Mega Film គឺជារឿងល្អសម្រាប់វិស័យភាពយន្តនៅកម្ពុជា ព្រោះបាន ចួលរួមចំណែកលើកកម្ពស់ដល់វិស័យ ភាពយន្តរបស់យើង។

តាមលោក វ៉ន ប៊ុនស៊ីម ខ្សែភាពយន្តខ្នាតធំ រឿង «កំណប់ឪពុកខ្ញុំ» គ្រោង   នឹងចាក់បញ្ចាំង នៅក្នុង ស្រុកតាមរោង ភាពយន្តនានា នៅខែកុម្ភៈ ឆ្នាំ ២០១៥ខាងមុខនេះ៕



ផ្តល់សិទ្ធិដោយ៖  ដើមអម្ពិល


Tags: A new movie production phnom penh cambodia