ភ្នំពេញ៖ តារាសម្តែងស្រី ដែលកំពុងទទួល បានប្រជាប្រិយភាព តាមរយៈការដើរតួ សម្តែង
ខ្សែររឿង ជាច្រើនមក ហើយនោះគឺ កញ្ញា ពេជ្រ ថាវរ៉ា ឈានចូលដល់ឆ្នាំ២០១៣ នេះយឺអ៊ុន
របស់នាង ហាក់ឡើងក្រឺតៗ តែម្តងដោយបច្ចុប្បន្ននេះ ត្រូវបានទស្សនិកជន មើលឃើញថា
នាង ជាតារាសម្តែង ដែលមមាញឹក ខ្លាំងក្នុងសិល្បៈ។ទន្ទឹមជាមួយនឹង ជោគជ័យការងារ
សិល្បៈនេះដែរ បច្ចុប្បនេះ ថាវរ៉ា ក៏កំពុងមមាញឹក ក្នុងខ្លាំងជាមួយ ការបើកមុខជំនួញ ដែល
នាងធ្លាប់បង្ហើប ប្រាប់ពីគម្រោងនេះ តាំងពីពេលមុនមកនោះ។
កញ្ញា ពេជ្រ ថាវរ៉ា មុននេះបន្តិចធ្លាប់បាន បង្ហើបប្រាប់ពីគម្រោង បើកហាងលក់សម្លៀកបំពាក់
ដែលគ្រោងនឹងចំណាយ ទុនខ្ទង់រាប់ម៉ឺនដុល្លារ តែកាលនោះនាងមិន បានប្រាប់ច្បាស់អំពី ការ
បើកនៅឡើយទេ ដោយនាងប្រាប់ថា ចាំច្បាស់សិននឹង ប្រាប់នៅពេលក្រោយ។
ជូបជាមួយភ្នាក់ងារគេហទំព័រ Looking TODAY តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ
២០១៣ តារាសម្តែងសម្តីស្រទន់កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយប្រាប់ ទាំងអារម្មណ៍ សប្បាយ
ថា ចាស់….បង! ពេលនេះខ្ញុំរកឃើញ ទីតាំងដែលត្រូវ បើកហាងហើយ គឺនៅម្តុំផ្សា បឹងកេង
កង។ ប៉ុន្តែគ្រាន់តែថា ឥឡូវនេះនៅមិនទាន់ ត្រូវថ្លៃគ្នាក្នុងការ ជួលផ្ទះតែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក្តី ថាវរ៉ា បានបញ្ជាក់ ប្រហែលថ្ងៃទី១ នៅដើមខែ មិថុនា ខាងមុខនេះនាង
នឹង ឡើងទៅប្រទេសថៃដើម្បី រកមើលទីញឥវ៉ាន់ យកមកលក់នៅ ក្នុងស្រុកខ្មែរ។ ថាវរ៉ា បាន
បន្តថា សម្លៀកបំពាក់ដែលនាង នឹង យកមកលក់នៅស្រុកខ្មែរ គឺភាគច្រើនតម្រូវទៅ តាមចិត្ត
របស់យុវវ័យ សម័យបច្ចុប្បន្ន ដោយហេតុយុវវ័យ សម័យនេះភាពច្រើន គឺចូលចិត្តការធ្វើខ្លួន។
ចំណែកឯដើមទុនដែល ត្រូវចំណាយលើ ការបើកហាងលក់ សម្លៀកបំពាក់ខាងលើនេះ ត្រូវ
បានស្រីស្រស់ ពេជ្រ ថាវរ៉ា នៅតែអះអាងថា ជាចំណែកលុយរបស់ នាងពាក់កណ្តាល និង ខ្លះ
ទៀតបានមកពី ម្តាយរបស់នាង។ ថាវរ៉ា បានដាក់ក្តីសង្ឃឹមថា នាងនឹងទទួលបាន ជោគជ័យ
ក្នុងមុខរបរ អាជីពបើកហាងលក់ សម្លៀកបំពាក់នេះ ជាមិនខាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល