CamNews

តារា 

Surprise មែន! តួ​ឯក​ប្រុស​ស្រី​រឿង "Descendants of the Sun" ជិតដល់ថ្ងៃចូល​រោង​ការ​ជាមួយ​គ្នា​បាត់!

ភ្នំពេញ ៖ គូស្នេហ៍នៅក្នុងរឿងភាគដ៏រ៉ូមែនទិចមួយ បានក្លាយជាគូជីវិតនៅខាងក្រៅឆាក ហើយរឿងនេះពិតជាធ្វើឲ្យ Fans មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលេចធ្លាយដំណឹងថា អ្នកទាំងពីរនឹងចូលរោងក្នុងពេលឆាប់ៗនេះ ។ 

នៅក្នុងនោះផងដែរ ផលិតកម្ម Blossom Entertainment និង United Artists Agency (UAA) បានប្រកាសប្រាប់មហាជនថា Song Joong Ki និង Song Hye Kyo នឹងរៀបមង្គលការនៅក្នុងខែតុលា នាពេលខាងមុខនេះហើយ ។ 



 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសកូរ៉េបានលើកឡើងថា "ជាដំបូង យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែបង្ហាញនូវការចាប់អារម្មណ៍ និងសេចក្តីស្រលាញ់ដល់ Song Joong Ki និង Song Hye Kyo រហូតមក ។ ហើយអ្វីដែលជាប្រធានបទសំខាន់ថ្ងៃនេះគឺជាដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់តារាសម្តែងទាំងពីរដួងនេះ" ។ 



ប្រភពដដែលបានបន្តទៀតថា "Song Joong Ki និង Song Hye Kyo នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ចុង​ខែ​តុលា ឆ្នាំ ២០១៧ នេះ។ ការរៀបការនេះ​មិន​ត្រឹម​តែ​ជា​រឿង​ឯកជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​ជួប​គ្នា​រវាង​គ្រួសារទាំងសងខាង​ផង​ដែរ ដូច្នេះ​វា​ជា​ស្ថានភាព​ដែល​ត្រូវ​តែម៉ត់ច៉ត់ជាទីបំផុត ហើយយើងពិតជាគ្មានជម្រើសនោះទេ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ចំពោះមង្គលការអ្នកទាំងពីរ ហើយក៏សុំការយោគយល់អាធ្យាយស្រ័យពី Fans ផងដែរ" ។

ជាចុងក្រោយយើងក៏សូមឲ្យគូស្នេហ៍មួយគូនេះ ជួបតែសំណាងល្អ និងជាប្តីប្រពន្ធដ៏គួរឲ្យស្រលាញ់ ។ ហើយ Camnews ក៏សូមធ្វើការអបអរសាទរដល់គូស្នេហ៍ក្នុងនិងក្រៅនេះផង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ soompi 


Tags: Song Joong Ki Song Hye Kyo Seoul South korea Kpop