បន្ទាប់ពី កម្មវិធី WIN បានបញ្ចប់ទៅ ក្រុមដែលឈ្នះ គឺក្រុម A បានទទួល ការគាំទ្រ ច្រើ់នជាងគេ ។ ក្រុម A មានសមាជិក ៥ នាក់ដែល សុទ្ធតែជាអ្នក មានសមត្ថភាព សិល្បៈយ៉ាង អស្ចារ្យ ។
បើយោងទៅតាម ផលិតកម្ម YG បានប្រាប់ថា កម្មវិធីរបស់ Team A មានឈ្មោះថា WINNER ដែលនឹងត្រូវ ចាក់ផ្សាយ នៅថ្ងៃទី ១៣ ធ្នូ ២០១៣ នៅកញ្ចក់ ទូរទស្សន៍ Mnet ។ YG ប្រាប់ថា កម្មវិធីនេះ បានផលិត ឡើងតាម ការស្នើរសុំ របស់ទស្សនិកជន ដែលចង់ឃើញ មុខ Team A ម្តងទៀត ។
កម្មវិធី WINNER នឹងក្លាយជា កម្មវិធីទូរទស្សន៍ ទី ៣ ហើយរបស់ ផលិតកម្ម YG ដែលមាន ដូចជា BigBangTV និង 2NE1 TV ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop