CamNews

ភាពយន្ត 

ខ្សែភាពយន្ត បែបខ្មោចលងបះសក់ របស់ប្រទេសឥណ្ឌូនេស៊ី រឿង “ភ្នែកឃើញខ្មោច” មានចាក់បញ្ចាំងគ្រប់រោងកុន

កំសាន្ត ៖ ខ្សែភាពយន្តរឿង “Silam” ឬ “ភ្នែកឃើញខ្មោច” ជាខ្សែភាពយន្តថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី នាដើមឆ្នាំ ២០១៩ នេះ។ ខ្សែភាពយន្តនេះគឺជារឿងបែបលង បន្លាចដែលដឹកនាំសម្ដែងដោយ អ្នកដឹកនាំរឿងលោក Jose Poermono។ គួរបញ្ចាក់ផងដែរ រឿង “ភ្នែកឃើញខ្មោច” គឺជារឿងដែលស្ថិតនៅក្នុងចក្រវាលតែមួយជាមួយនឹង រឿង “ខ្មោចបំពេរកូន” ឬ “Asih” ​ដែលបានចាក់បញ្ចាំងនៅរោងភាពយន្ត កាលពីឆ្នាំទៅ។ ខ្មោចទាំងពីរគឺស្ថិតនៅក្នុងចក្រវាលរបស់ Danur ដែលជារឿងខ្មោចប្រភេទស៊េរីដ៏ល្បីរបស់ប្រទេស ឥណ្ឌូនេស៊ី។


រឿង “ភ្នែកឃើញខ្មោច” និយាយអំពីកុមារាម្នាក់ឈ្មោះ Baskara ដែលជាក្មេងកំព្រាលោកឪពុក។ បន្ទាប់ពីទទួលរងនៅការធ្វើបាបនិងមើលងាយពីសំណាក់មិត្តរួមសាលា ព្រមទាំងបាត់បង់នៅសេចក្ដីស្រលាញ់ពីម្ដាយរបស់ខ្លួនផងនោះ បានធ្វើអោយ Baskara សម្រេចចិត្តរត់ចេញពីផ្ទះ ទៅតាមរកលោកពូ ដែលជាបងប្អូនភ្លោះរបស់ឪពុកគេ។

ពូរបស់ Baskara នៅក្នុងផ្ទះមួយជាមួយនឹង ប្រពន្ធកូនរបស់គាត់។ បន្ទាប់ពីបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីគ្រួសារពូរបស់ខ្លួន Baskara បានសម្រេចចិត្តថាទីនោះគឺជាផ្ទះថ្មីរបស់គេ។ តែរឿងហេតុគួរអោយខ្លាចចេះតែកើតមាន ចាប់តាំងពីគេបានដួលនៅឯសារមន្ទីរមក។ ដោយមាននៅព្រលឹងខ្មោចបង្ហាញខ្លួនគ្រប់ទីកន្លែង ដែល Baskara ទៅដល់។ នៅទីបំផុត Baskara បានសម្រេចចិត្តប្រថុយជីវិតរបស់ខ្លួនដើម្បីស្វែងរកដើមហេតុ នៅរឿងរ៉ាវដែលកំពុងកើតឡើងនៅលើផ្ទះរបស់ពួកគេ និងខ្លួនគេផ្ទាល់។


តើគេអាចបញ្ឈប់នៅរឿងរ៉ាវដែលគួរអោយខ្លាចនេះបានដែលឬទេ? បន្ទាប់មកតើ Baskara អាចលាតត្រដាងនូវអាថ៌កំបាំងដែលកំពុងកើតឡើងនៅក្នុងគ្រួសារនិងផ្ទះរបស់ពូរបស់គេបានដែរឬទេ? ចង់ដឹងថារឿង “ភ្នែកឃើញខ្មោច” លងសាហាវកម្រិតណានោះ កុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តដែលនឹងមានចាក់បញ្ចាំងនៅថ្ថៃទី ២៨ ខែមករា នេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article