CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ខ្មោចលងក្នុងហាងលក់ឥវ៉ាន់

នៅក្នុង​ហាង​ឥវ៉ាន់​មួយកន្លែង​ នៅ​រដ្ឋ​ ​Texas ត្រូវ​បាន​គេនិយាយថាមានខ្មោច​លង​
កាល​ពី
វេលាយប់​ថ្ងៃ​ទី​៧ ​ខែ​មិ​ថុ​នា​ ឆ្នាំ​២០១២។

រឿងដ៏​ភ្ញាក់ផ្អើល​ និង​មិន​គួរ​អោយ​ជឿនេះ​បាន​កើត​ឡើងពេល​យប់ ក្នុង​ពេល​ដែល​ហាង​បាន​បិទទ្វារ
ហើយត្រូវចាប់បានដោយ​កា​មេ​រ៉ាសុវត្ថិភាព ក្មុង​ហាងដោយ​ថត​ជាប់​នូវ​​ស​​កម្ម​ភាព​​រ​បស់​ខ្មោច​។ លុះ
ដល់​ព្រឹក​ឡើង​ទំ​និញ​នៅ​លើ​ធ្នើរ​បាន​ធ្លាក់​ចុះ​មក​ក្រោម​ដោយ​មិនដឹងមូល​ហេតុ​ច្បាស់លាស់។ រឿង
នេះបានធ្វើឲ្យម្ចាស់​ហាង​មាន​ម​ន្ទិល​ស​ង្ស័យ ​ហើយ​ក៏​មើល​កា​មេ​រ៉ា​ ពេលនោះក៏បានឃើញសកម្មភាព
ឥវ៉ាន់ធ្លាក់ចុះរប៉ាត់រប៉ាយដោយគ្មានមនុស្សទាញទំលាក់ឡើយ។ ម្ចាស់​ហាង​ក៏​សាក​ល្បង​ទៅ​អ​ង្រួន​ទូ​
ប៉ុ​ន្តែ​ឥ​វ៉ាន់​មិន​ធ្លាក់​សោះ។​ ហេតុ​នេះ​គេ​ជឿ​ថា​នេះ​ជា​ស​កម្ម​ភាព​រ​បស់​ខ្មោច​។ ទន្ទឹមនឹងនោះដែរក៏មាន
ម​តិ​មួយ​ចំ​នូន​គិត​ថា​នេះប្រហែល​ដោយ​សារ​ ការ​រញ្ជួយ​ផែន​ដី​។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !

វីដេអូដែលគេនិយាយថា ជាសកម្មភាពខ្មោចលងក្នុងហាងលក់ឥវ៉ាន់

ដោយ៖ សិលា
ប្រភព៖ youtube


Tags: Ghost Caught On Camera Caught On Camera american video news